ការទទួលទានទឹកឃ្មុំមួយថ្ងៃ១ឬ២ស្លាបព្រាមិនត្រឹមផ្តល់រសជាតិឆ្ងាញ់ជាប់មាត់ដល់អណ្តាតប៉ុណ្ណោះទេ តែថែមទាំងបង្កើនកម្រិតអង់ទីអុកស៊ីដង់ប្រឆាំងជំងឺនានានៅក្នុងឈាមទៀតផង។ លើសពីនេះទៀត យោងតាមវេបសាយ CureJoy ទឹកឃ្មុំគឺជាអាហារតែមួយគត់ ដែលអាចរក្សាគុណភាពបានដល់ទៅជាង ៣០០០ ឆ្នាំ។
ទឹកឃ្មុំគឺជាប្រភពធម្មជាតិដ៏អស្ចារ្យនៃកាបូអ៊ីដ្រាត ដែលផ្តល់នូវកម្លាំងនិងថាមពលដល់រាងកាយ។ ទឹកឃ្មុំសុទ្ធផ្តល់ផលវិជ្ជមានច្រើនអនេកដល់រាងកាយ នៅពេលលាយវាជាមួយអាហារផ្សេងៗ។
ខាងក្រោមនេះជាបន្សំអាហារទាំង ៩ មុខជាមួយទឹកឃ្មុំ ៖
១. ទឹកឃ្មុំ + កូចឆ្មា + ទឹកក្តៅ១កែវ = បំបាត់ឈឺពោះ បំបាត់ទល់លាមក សម្រកទម្ងន់ បន្ថយជាតិអាស៊ីត ផ្តល់សុខភាពមាត់ធ្មេញ។
២. ទឹកឃ្មុំ + ទឹកត្រជាក់១កែវ = ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។
៣. ទឹកឃ្មុំ + ឈើអែម = ជួយជំរុញសុខភាពក្រពះ បង្កើនកម្រិតនៃការរំលាយអាហារ ជំរុញសុខភាពបេះដូង ពង្រឹងសុខភាពឆ្អឹងធ្មេញស្បែកនិងសក់ និងជំរុញការសម្រកគីឡូ។
៤. ទឹកឃ្មុំ + ខ្ទឹមស = បន្ថយកូឡេស្តេរ៉ុល និងទប់ស្កាត់ជំងឺបេះដូង។
៥. ទឹកឃ្មុំ + ទឹកដោះគោឆៅ = បង្កើនបរិមាណមេជីវិតឈ្មោល (ទឹកកាម)។
៦. ទឹកឃ្មុំ + ម្សៅរមៀត + ទឹកក្តៅឧណ្ហៗ១កែវ = ព្យាបាលផ្តាសាយ ទប់ស្កាត់ជំងឺមហារីក ព្យាបាលជំងឺបេះដូង ប្រឆាំងរលាក និងប្រឆាំងជំងឺសម្ពាធផ្លូវចិត្ត។
៧. ទឹកឃ្មុំ + ខ្ញី + ទឹកក្តៅឧណ្ហៗ១កែវ = ព្យាបាលផ្តាសាយ បំបាត់ឈឺបំពង់ក និងសម្រាលអាឡែរស៊ីច្រមុះ។
៨. ទឹកឃ្មុំ + ប្រទាលកន្ទុយក្រពើ = ជួយជំរុញស្បែកឱ្យមានសំណើមនិងភ្លឺថ្លា ប្រឆាំងបាក់តេរី ប្រឆាំងមេរោគផ្សិត និងប្រឆាំងរលាក។
៩. ទឹកឃ្មុំ + ទំពាំងបាយជូរ = បន្ថយសម្ពាធឈាម ប្រឆាំងជំងឺបេះដូង ប្រឆាំងជំងឺមហារីក និងទប់ស្កាត់ជំងឺបេះដូង៕