វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ១៣៤បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ បងប្អូនក្រុមវាលទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ ១៣៤បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់៕