រឿងរ៉ាវដីព្រែកោងកាងប្រមាណ៦០ហិកតា ស្ថិតភូមិពាមក្រសោបទី១ និងភូមិបឹងកាឆាង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា បានធ្លាក់ទៅលើបក្ខពួក សែស្រឡាយក្រុមគ្រួសារក្នុងសហគមន៍ ភូមិឃុំ.និងមន្ត្រីស្រុកមណ្ឌលសីមា…!!
(កោះកុង) ៖ បើតាមប្រភពពីមូលដ្ឋាននៅភូមិពាមក្រសោបទី១ និងភូមិបឹងកាឆាង ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានអោយដឹងថា ក្រោមការព្យាយាមសន្សំចិត្ត ពីមន្ត្រីមានឋានៈតួនាទីនៅក្នុងសាលាស្រុកមណ្ឌលសីមា នៅក្នុងសាលាឃុំ នឹងក្បាលម៉ាស៊ីននៅសហគមន៍កំពុងប្រើរូបមន្ត «កន្ទេលធំបន្លំដេក» ជាមន្ត្រីគ្រាប់ល្ពៅស្ងោរ មានចេតនាផ្សំគំនិតគ្នាក្នុងការគប់គិត រៀបចំសកម្មភាពលោភលន់ ប្រើរូបមន្តមិនប្រក្រតីចាប់តាំងពីសហគមន៍ ឃុំ និងរដ្ឋបាលសាលាស្រុកមណ្ឌលសីមា ដោយមានការសម្លឹងមើលឃើញដីព្រៃកោងដែលស្ថិតក្នុងដែនជម្រកជីវៈចម្រុះការពារដោយ អនុក្រិត្យលេខ២៦៤ អនក្រ.បក ច្បាមយកផ្ទៃដីព្រៃកោងកាងមិនតិចជាងពី៥០ទៅ៦០ ហិកតា សន្សំចិត្តរបៀជំហ៊ានគង្គក់វ៉ៃព្រៃកោងកាងអោយរាបស្មើដូចកន្ទេល ធ្វើការបែងចែកអោយសាច់ញាតិ ប្រពន្ធកូន បក្ខពួកក្នុងសាលាស្រុក បក្ខពួកក្នុងសាលាឃុំ និងក្រុមសហគមន៍មួយក្តាប់តូច បានចេញលិខិតបញ្ជាក់ដីធ្លី ដោយលោកមេឃុំពាមក្រសោប និងលោកមេស្រុកមណ្ឌលសីមា ក្នុងការកាន់កាប់ដីនោះយ៉ាងត្រជាក់ចិត្ត ។
បើតាមប្រភពពីមន្ត្រីសាលាស្រុកមណ្ឌលសីមា ដែលស្អាតស្អំ ស្រលាញ់សម្បត្តិធនធានធម្មជាតិ បានបញ្ជាក់ដោយក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានអោយដឹងទៀតថា កន្លងទៅលោក សុខ ភារម្យ អភិបាលស្រុកមណ្ឌលសីមា បានផ្តល់សិទ្ធការងារដីធ្លីនេះទៅអោយ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកជាអ្នកដឹកនាំចាត់ចែងលើករណីបែងចែកដីព្រៃកោងកាងការពារដោយអនុក្រិត្យ លេខ១៦៤ អនក្រ.បក ស្ថិតក្នុងភូមិបឹងកាឆាង នឹងភូមិពាមក្រសោមទី១ ។ ទាំងការដឹកនាំគណៈកម្មាការ សហគមន៍ ភូមិឃុំ ស្រុក និងអង្គភាពជំនាញភូមិបាលសុរិយោដីស្រុក រួមនិងមន្ត្រីការិយាល័យនៃមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្តផងដែរ ។
ប្រភពមន្ត្រីខាងលើបានបង្ហើបអោយដឹងទៀតថា ការបង្កើតក្រុមការងារចុះទៅទីតាំងដីនោះ គ្រាន់តែជាឆាកល្ខោនបង្គ្រប់កិច្ច និងការចុះទៅ ដើម្បីវាស់វែងបែងចែកក្បាលដីប្រគល់អោយបក្ខពួកខ្លួនកាន់កាប់តែប៉ុណ្ណោះ ។ ដូចជាការចុះធ្វើកំណត់ហេតុ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនពលរដ្ឋ៤៩គ្រួសារ ដែលដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា រួមនិងក្រុមការងារពាក់ព័ន្ធចំនួន១០រូប និងការចុះវាស់វែងដីនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួន៤៧គ្រួសារ ដែលដឹកនាំដោយលោក ប៉ែន ប៊ុនឈួយ មានក្រុមកសរងារចំនួន០៩រូប ត្រូវពលរដ្ឋដឹងសាច់រឿងខ្សឹបប្រសប់អ្នកយកព័ត៌មានយើងថា នេះគ្រាន់តែជាការចុះទៅ ដើម្បីបែងចែកក្បាលដីអោយបក្ខពួកខ្លួនតែប៉ុណ្ណោះ។
ប្រភពមន្ត្រីស្អាតស្អំបានបង្ហើបប្រាប់ទៀតថា ការបែងចែកផលប្រយោជន៍ដីធ្លីអោយបក្ខពួកគ្នាកាន់កាប់នោះ គឺមាន ៖
១.ប្រពន្ធរបស់លោក អភិបាលស្រុកឈ្មោះ ប៉ែន ដាដាណេ ដោយទទួលបានទំហំដីចំនួន ៦៤៩១ ម៉ែត្រការេ !
២.កូនប្រុសរបស់លោក អភិបាលស្រុក ឈ្មោះ សុខ និរន្តរ៍ ទទួលបានទំហំក្បាលដីចំនួន ៥០០១ ម៉ែត្រការេ..!
៣.លោក លឹម ជាំង អនុប្រធានភូមិបាលសុរិយោដីស្រុកមណ្ឌលសីមា ទទួលបានទំហំក្បាលដីចំនួន ៧៧៥ ម៉ែត្រការេ..!
៤.លោក ង៉ែត លុច និងឈ្មោះ ឡន រិទ្ធ មេសហគមន៍ ទទួលបានទំហំក្បាលដី ចំនួន ៩៣០០ ម៉ែត្រការេ..!
៥.អ្នកស្រី ហ៊ី គឹមជ្រាន ប្រពន្ធលោក រស់ ជីវិន ប្រធានភូមិបាលសុរិយោដីស្រុកឲមណ្ឌលសីមា ទទួលបានទំហំក្បាលដីចំនួន ៦១៥៨ ម៉ែត្រការេ..!
៦.រួមនឹងឈ្មោះខ្សែរស្រឡាយបក្ខពួកមន្ត្រីជាង៤០នាក់ទៀត ដោយស្មើនិងជាង៤០គ្រួសារ របស់ក្រុមមន្ត្រីនៅសាលាស្រុកមណ្ឌលសីមា បក្ខពួខ្សែនៅក្នុងក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៅសាលាឃុំ និងនៅក្នុងសហគមន៍ ត្រូវបានគេបែងចែកក្បាលដីចេញលិខិតបញ្ជាក់អោយគ្នាកាន់កាប់ទៅតាមទំហំតូច ឬធំ ស្របទៅតាមឋានៈតួនាទី និងខ្សែទុយោ។
ពាក់ព័ន្ធករណីមន្ត្រីមូលដ្ឋានបានរួមគ្នាកែខៃច្នៃយកដីព្រៃកោកាងដែលជាដែនជម្រកជីវៈចម្រុះច្រើនយ៉ាងការពារដោយ អនុក្រិត្យលេខ១៦៤ អនក្រ.បក របស់រាជរដ្ឋាភិបាលនេះ។
នៅរលៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដែលជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា…..(ដាក់សម្លេងអភិបាលខេត្តកោះកុង)
ក្នុងនោះផងដែរ លោក ប៉ែន ប៊ុនឈួយ ឣភិបាលរងខេត្តកោះកុង បានបញ្ជាក់ផងដែរថា លោកថាបានសុំរាជរដ្ឋាកាត់ឆ្វៀលជូនប្រជាពលរដ្ឋតាមរយៈឣនុក្រឹត្យលេខ៣០ ចុះថ្ងៃទី០២ ខែ៣ ឆ្នាំ២០២១……(សម្លេងលោក ប៉ែន ប៊ុនឈួយ ឣភិបាលរងខេត្តកោះកុង)
ចំណែកលោក ប្រធានមន្ទីររៀចំដែនដីនគររូបនីកម្មសំណង់ និងសុរិយោដីខេត្តកោះកុងបានបញ្ជាក់ថា….(ដាក់សម្លេងប្រធានមន្ទីរ)
ករណីនេះផងដែរ លោក សុខ ភារម្យ ឣភិបាលស្រុកមណ្ឌលសីមា បានលើកឡើងថាសម្រាប់ប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋភាគច្រើនជាក្រុមគ្រួសាររបស់លោក……(សម្លេងលោក សុខ ភារម្យ ឣភិបាលស្រុកមណ្ឌលសីមា)រីឯមន្ត្រីស្អាតស្អំ ដែលស្រលាញ់នៅសម្បត្តិធនធានធម្មជាតិ បានលើកឡើងថា ជុំវិញករណីនេះ គឺមានតែស្ថាប័នថ្នាក់ជាតិដូចជា ក្រសួងបរិស្ថាន ក្រសួងអធិការកិច្ច អគ្គារធិការកិច្ចក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដី រួមនិងអង្គភាពប្រឆាំងអំពើពុករលួយ គម្បីចាត់តាំងអោយមន្ត្រីក្រុមការងារថ្នាក់ជាតិ ចុះអង្កេតស្រាវជ្រាវលើករណីនេះទេ ដែលអាចមានតម្លាភាព និងយុត្តិធម៌ ក្នុងការថែរក្សាការពារបានសម្បត្តិធនធានធម្មជាតិដ៏មហាសាលនេះ អោយបានគង់វង្ស កុំអោយមានការបាត់បង់ដីដែនជម្រកសត្វព្រៃស្ថិតនៅចំណុចខាងលើនេះ ដែលកំពុងតែរួមតូចដោយសារបក្ខពួកមន្ត្រីខិលខូចគ្រាប់ល្ពៅស្ងោរ លោភលន់ប្រើគ្រប់រូបមន្តច្បាមយកដីសាធារណៈរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធ ឯកជនដោយមិនស្របច្បាប់៕