ប្រជាកសិករខ្មែរបន្តរងគ្រោះពីការកាយផ្តាច់ផ្លូវដោយក្រុមហ៊ុនយួន ហ័ងអាញ់យ៉ាឡាយចំការចេក មិនអោយឆ្លងកាត់ចេញចូលក្នុងរដូវពួកគាត់ដឹកកសិផលទៅកាន់ទីផ្សារ និងទីប្រជុំជន..!
ខេត្តរតនគិរី÷ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី បានអោយដឹងថា ក្រុមហ៑ុនចំការចេកហ័ងអាញ់យ៉ាឡាយ របស់យួនបានយកគ្រឿងចក្រអ៊ិចស្ការវ៉ាទ័រ កាយផ្តាច់ផ្លូវមិនអោយប្រជាពលរដ្ឋខ្មែរឆ្លងកាត់បានឡើយ នៅរដូវដែលពួកគាត់ប្រមូលដឹកកសិផល ដែលបង្ករបង្កើតផលដាំបាននារដូវប្រាំងនេះ ។
ប្រភពប្រជាពលរដ្ឋរស់នៅតំបន់នោះបានបន្តអោយដឹងទៀតថា ចំណុចទីតាំងដែលក្រុមហ៑ុនចំការចេក ហ័ងអាញ់យ៉ាឡាយ យួនដែលបានកាយផ្តាច់ផ្លូវមិនអោយឆ្លងកាត់នោះគឺ
១/ស្ថិតនៅចំណុចទួលតាដែប ហៅ( ទួលខ្មោច) ដោយបានកាយផ្តាច់ប្រហែល៣០ម៉ែត្រ
២./ចំណុចអូរតាំងរាំងជីកកាយផ្តាច់លូប្រហែល៧ម៉ែត្រ និងចំណុចទី៣/ស្ថិតនៅអូរតាំងរាំងដដែលគឺក្រុមហ៊ុនយួន ហ័ងអាញ់យ៉ាឡាយចំការចេក បានដុតផ្តាច់ស្ពានឈើមួយកន្លែង និងកាយផ្តាច់ផ្លូវមិនអោយធ្វើដំណើរទៅរួចប្រហែលប្រវែង៤០០ម៉ែត្រ ។
ជុំវិញរឿងក្រុមហ៊ុនយួន ហ័ងអាញ់យ៉ាឡាយ ដែលបានបង្ករការលំបាកដល់ពលរដ្ឋខ្មែរលើសកម្មភាពកាយផ្តាច់ផ្លូវ កាយផ្តាច់លូ ដុតស្ពានឈើ មិនអោយប្រជាកសិករខ្មែរ អាចដឹកកសិផល និងការធ្វើដំណើរចុះឡើង ទៅមកបាននោះ..នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរភូមិ ឃុំ និងសមត្ថកិច្ច មន្ត្រីសាលាស្រុកកូនមុំបានដឹកនាំក្រុមការងារចុះទៅរកដំដោះស្រាយសម្របសម្រួលរវាងក្រុមហ៊ុនយួន និងប្រជាកសិករខ្មែររស់នៅក្នុងតំបន់នោះ ដើម្បីរកដំណោះស្រាយដោយសន្តិវិធីផងដែរ តែជាភាពទំនើង ភាគីក្រុមហ៊ុនយួន ហ័ងអាញ់យ៉ាឡាយការចេក មិនចូលរួមសហការដើម្បីរកដំណោះស្រាយនោះឡើយ ។ << ព័ត៌មានលម្អិតនិងមានផ្សាយនៅពេលក្រោយ >> ។/