ខេត្តកំពត÷ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមម៉ៅ ផល្លា តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម
ហ៊ុន ម៉ាណែត អមដំណើរដោយលោកសុខ សម្បត្តិ ប្រធានក្រុមប្រឹក្សាវិន័យ លោកស្រីអាន សូនីតា លោកអ៊ុក មាស ប្រធាន ស.យ.ក សាខាខេត្តកំពត លោក កែវ ប៊ុណ្ណារ័ត្ន អនុប្រធានក្រុមប្រឹក្សាក្រុងបូកគោ តំណាង ឲ្យលោក ឡេង វិបុល ប្រធានក្រុមប្រឹក្សាក្រុងបូកគោ លោកម៉ម សំអាន ចៅសង្កាត់កោះតូច លោកមេ ប៉ុស៍្តនគរបាលរដ្ឋបាលកោះតូច និងក្រុមយុវជន ស ស យ ក ក្នុងសង្កាត់កោះតូច បានចូលរួមកម្មវិធីសំណេះសំណាល សាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មកចែកជូនប្រជាពលរដ្ឋ ទីទ័លក្រចំនួន២៣គ្រួសារ មកពីភូមិចំនួន៤ រួមមាន ១ ភូមិគីឡូ១២
២ ភូមិកណ្ដាល ៣ ភូមិព្រែកចេក និង ៤ ភូមិព្រែកអំពិល
ក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ។
ក្នុងកម្មវិធីនេះដែរលោកម៉ម សំអាន ចៅសង្កាត់កោះតូច បានអានរបាយការណ៍ពីសកម្មភាពការងារក្នុងសង្កាត់កោះតូច ដែលមានភូមិចំនួន(4)មានប្រជាពលរដ្ឋសរុប(1731)គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី(18)ឆ្នាំឡើងមានចំនួន(5553)នាក់ ។ ដោយឡែក អំណោយដែលប្រជាពលរដ្ឋទីទ័លក្រទទួលបាននៅពេលនេះក្នុងម្នាក់ៗទទួលបាន អង្ករមួយបាវ ស្មើនឹង៣០គីឡូក្រាម មីម៉ាម៉ា១កេះតូច ទឹកត្រី១យួរ(6)ដប ទឹកសុីអុីវ១យួរ(6) និងថវិកា២៥.០០០រៀល។
ជាមួយនេះឯកឧត្តមម៉ៅ ផល្លា បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែដឹងគុណថ្នាក់ដឹកនាំរបស់យើង
ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លាពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋទាំង២៣គ្រួសារបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ជឹង ផល្លា លោកមេឃុំ និងមន្រ្តីទាំងអស់ដែលបានចូលរួមចែករំលែកធនធានផ្ទាល់ខ្លួនផ្តល់ជាអំណោយដល់ប្រជាពលរដ្ឋក្រីក្រទាំងអស់គ្នាពេលនេះ។ តាងនាមឲ្យប្រជាពលរដ្ឋទាំងអស់ សូមថ្លែងអំណរគុណនិងសូមជូនពរប្រតិភូទាំងអស់ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើនជានិរន្ត៕