នៅពេលនិយាយដល់ការបំបាត់ឈឺក្បាល អ្វីដែលពូកែបំផុតគឺស្លឹកជីរអង្កាម ត្រសក់ និងក្រូចឆ្មា។ របស់ទាំងបីនេះជាបន្សំធម្មជាតិល្អបំផុតដើម្បីបំបាត់ឈឺក្បាល ដែលមនុស្សភាគច្រើនមើលរំលង។
ស្លឹកជីរអង្កាមសម្បូរសារធាតុចិញ្ចឹមជាច្រើនដែលជំរុញដល់មុខងារខួរក្បាល។ ត្រសក់ផ្ទុកវីតាមីនចម្រុះច្រើន និងសារធាតុរ៉ែ ព្រមទាំងជំរុញសំណើមក្នុងរាងកាយ។ ក្រូចឆ្មាសម្បូរវីតាមីន C និងជួយឱ្យខ្យល់ដង្ហើមស្រស់ស្រាយ។
រូបមន្តផ្សំភេសជ្ជៈបំបាត់ឈឺក្បាល ៖
– ដាក់ស្លឹកជីរអង្កាមស្រស់ ៣ ទង
– ត្រសក់ ១/២ (ហាន់ជាកង់ៗតាមចំណូលចិត្ត)
– ក្រូចឆ្មា ១/២
– ទឹក ១ កែវ លាយទឹកកកខ្លះៗ ជាការស្រេច៕