ការប្រកួត WLC នឹងត្រលប់មកប្រកួតនៅកម្ពុជាវិញហើយ នាថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់អ្នករៀបចំការប្រកួត។
លោក Zay Thiha ប្រធាន WLC បានឱ្យដឹងថាក្រោយពីជោគជ័យកាលពីឆ្នាំ២០១៩កន្លងទៅ ក្រុមការងាររបស់លោកបានរៀបចំការប្រកួតនៅឆ្នាំ២០២០នេះទៀត។ តែដោយសារមេរោគ Covid-19 វាយលុកទើបបានជាការប្រកួតដើមឆ្នាំ២០២០មិនអាចដំណើរការបាន។ ដោយឡែកនៅពេលនេះ WLC បានបញ្ចេញកាលវិភាគថ្មីសម្រាប់ចុងឆ្នាំនេះហើយ។ ដោយឡែកគម្រោងមកប្រកួតនៅកម្ពុជា គឺនៅរក្សាដដែល នៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។ ដោយឡែកសម្រាប់បេក្ខភាពចូលរួមប្រកួត នៅមិនទាន់បញ្ចេញនៅឡើយទេ ថាតើរក្សាដដែល ឬមានការផ្លាស់ប្ដូរ។
មិនត្រឹមតែមកប្រកួតនៅកម្ពុជានោះទេ ព្រឹត្តិការណ៍ធំរបស់មីយ៉ាន់ម៉ានេះ ក៏នឹងធ្វើឡើងនៅបណ្ដាប្រទេសដទៃទៀតដែរ។ ក្នុងនោះរួមមាន ថៃ អាមេរិក និងជប៉ុនផងដែរ៕