សប្បុរសជនចេញថវិកាផ្ទាល់ខ្លួនជាង 5,000 ដុល្លារខួងអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋភូមិអណ្ដូងខ្មែរ ប្រើប្រាស់ជាសាធារណៈខេត្តកំពត÷ អណ្តូងទឹកស្អាតមួយកន្លែងស្ថិតនៅភូមិអណ្ដូងខ្មែរសង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ត្រូវបានលោក ប៊ុន បារាំង ចំណាយដើមទុនផ្ទាល់ខ្លួនជាង៥០០០$ខួងយកទឹកស្អាតដើម្បីជាប្រយោជន៍ប្រើប្រាស់ជាសាធារណៈក្នុងភូមិមួយនេះ។លោក ប៊ុន បារាំង បានមានប្រសាសន៍ឲ្យដឹងថា ដោយមើលឃើញនៅក្នុងភូមិអណ្ដូងខ្មែរប្រជាពលរដ្ឋក្នុងភូមិនេះជួបការលំបាកក្នុងការរកទឹកស្អាតមកប្រើប្រាស់មិនសូវគ្រប់គ្រាន់នោះ ទើបលោកសម្រេចចិត្តចំណាយដើមទុនជាងប្រាំពាន់ដុល្លារដើម្បីខួងជាអណ្ដូងយកទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការ។លោកមានប្រសាសន៍ថា នេះជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយប្រមុខរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋមួយចំណែកទោះបីការចូលរួមចំណែកនេះមានចំនួនតិចតួចស្តួចស្តើងក្តី។ដោយមើលឃើញទឹកចិត្តសប្បុរសធម៌របស់លោក ប៊ុន បារាំង មកលើប្រជាពលរដ្ឋក្នុងភូមិនាពេលនេះ លោកប្រធានភូមិអណ្ដូងខ្មែរ បានសំដែងអំណរគុណជាអនេកកប្បការចំពោះលោកប៊ុន បារាំងដែលចំណាយថវិកាផ្ទាល់ខ្លួននិងមានឆន្ទៈជួយប្រជាពលរដ្ឋដោយស្មោះត្រង់ និងជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងភូមិអណ្ដូងខ្មែរទាំងមូលលោកសូមប្រសិទ្ធិពរជ័យជូនលោក.ប៊ុន បារាំង ជួបតែសេចក្តីសុខសេចក្តីចម្រើន និងជោគជ័យគ្រប់ការងារតរៀងទៅ។សម្ភាសន៍មេភូមិ………….
ចេញផ្សាយ: ថ្ងៃទី
Related Articles
-
-
-