ប្អូនស្រី ភិន រ៉ា អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្អូនស្រី មានជំងឺពកកអស់រយៈពេលជាយូរមកហើយ ដោយគ្មានលទ្ធភាពក្នុងការវះកាត់។ ប្អូនស្រីបាន បានមកជួបក្រុមគ្រូពេទ្យ TYDA ក្នុងពេលមានបេសកកម្មពិនិត្យចុះពិនិត្យជំងឺជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែន គ្រើល ស្ថិតនៅក្នុងភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ នាពេលកន្លងទៅ។
ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកប្អូនស្រី ភិន រ៉ា មកធ្វើការវះកាត់ ជំងឺពកក បានដោយជោគជ័យ នៅមន្ទីរពេទ្យព្រះអង្គឌួង។
បច្ចុប្បន្ន ស្ថានភាពជំងឺប្អូនស្រី បានប្រសើរឡើង ជាមួយអារម្មណ៍សប្បាយរីករាយជាខ្លាំង ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក។
រាល់ការចំណាយក្នុងការព្យាបាល និងស្នាក់នៅ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៕
អរគុណក្រុមគ្រូពេទ្យ TYDA
#TYDA #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #Cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia