(តូក្យូ)៖ នៅទីបំផុតព្រឹត្តិការណ៍កីឡាចម្រុះ អូឡាំពិក ទីក្រុងតូក្យូបានចាប់ផ្តើមប្រកួតជាផ្លូវការហើយ ក្រោយពេលពន្យារ១ឆ្នាំដោយសារជំងឺកូវីដ-១៩ ដោយប្រភេទកីឡាបាល់គប់ (softball) ចាប់ផ្តើមមុនគេនាព្រឹកថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ នៅឯកីឡដ្ឋាន Azuma ដែលស្ថិតក្នុងខេត្ត Fukushima ប្រទេសជប៉ុន។
ការប្រកួតកីឡាការិនីម្ចាស់ផ្ទះជប៉ុន ទល់នឹងស្រ្តីអូស្រា្លលីនាព្រឹកថ្ងៃពុធនេះ ដែលជាលើកដំបូងផងដែរនៅអូឡាំពិកដែល កីឡាផ្សេងចាប់ផ្តើមប្រកួតមុនគេ ក្រៅពីបាល់ទាត់គិតចាប់តាំងពីអូឡាំពិកឆ្នាំ១៩៩៦ មក។
វាមានរយៈចម្ងាយប្រហែល ១៥០ម៉ាយពីទីក្រុង Tokyo ជាទីដែលកីឡាអូឡាំបើកសម្ពោធនៅ ២ថ្ងៃបន្ទាប់ គ្រាដែលកីឡដ្ឋានជាតិដែលស្ថិតក្នុងទីក្រុងតូក្យូនោះ ត្រៀមរៀបតម្រង់ជួរសម្រាប់ការដង្ហែទង់ជាតិ អមដោយភ្លេងជាតិដែលអ្នកចូលរួមសរុបជាង ៣ម៉ឺនមានទាំងអ្នកគាំទ្រ អត្តពលិក គ្រូបង្វឹក ក្រុមមន្រ្តីអូឡាំពិក និងបូករួមទាំងប្រព័ន្ធផ្សព្វផ្សាយផងដែរ។
អ្នកគាំទ្រត្រូវបានហាមឃាត់មិនឲ្យចូលរួមទស្សនាប្រកួតកីឡាអូឡាំពិកនេះទេ ដោយសារខ្លាចឆ្លងរាលដាលនៃ COVID-19 គ្រាដែលមនុស្សជាច្រើននៅក្នុងប្រទេសជប៉ុនបានចោទសួរថា តើព្រឹត្តិការណ៍អូឡាំពិកគួរតែប្រព្រឹត្តទៅដោយមានការចាក់វ៉ាក់សាំងកម្រិតទាបនៅក្នុងប្រទេសដែរឬទេ?