ភ្នំពេញ ៖ ពិធីការិនី រតនា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ធ្វើឱ្យមហាជននិងមិត្តសិល្បៈ មានការភ្ញាក់ផ្អើលដោយសារតែនាងបានចំណាយលុយជាច្រើន បង្កើតកម្មវិធី NUNA ចែករង្វាន់ធំមាន ម៉ូតូ ទូរសព្ទ័ដៃ និង ចញ្ចៀនមាស ផលិតផលគ្រឿង ថែរក្សាសម្រស់ ជាច្រើនឈុត ជូនដល់អ្នកដែលបានទិញ ផលិតផលរបស់នាង ។
ពិធីការិនីរូបនេះបានបញ្ជាក់ថា ដូចការសន្យារបស់នាង សម្រាប់អតិថិជន និងអ្នកគាំទ្ររបស់ផលិតផល NUNA ហើយការចែករង្វាន់ចាប់សន្លឹកឆ្នោតនេះ ពិតជាត្រឹមត្រូវ មិនបោកប្រាស់ឡើយ។ រាល់ការជាវ ខាត់ទឹកដោះគោ ទឹកឃ្មុំ NUNA នឹងអាចធ្វើ ផ្សងសំណាងយករង្វាន់ ដែលនេះជាការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់។ នាងបានធ្វើការផ្តល់រង្វាន់ជូនអតិថិជន ពិតប្រាកដមែន មិនសម្តែងឡើយ។ ពេលចាប់បាន រកឃើញឈ្នះហើយ តំណាងចែកចាយ NUNA តាមខេត្ត និងតំបន់ទៅជួបផ្ទាល់ អ្នកត្រូវពិតៗ ។
អ្នកនាង រតនា បាននិយាយថា នាងថ្លែងអំណរគុណដល់អតិថិជន ដែលបានជាវ និង គាំទ្រផលិតផល NUNA ដើម្បីថែរក្សា និងបង្កើនរូបសម្រស់ របស់នារីៗខ្មែរយើង។ នាងក៏សប្បាយចិត្ត រីករាយជាខ្លាំង នៅពេលឃើញ តំណាងចែកចាយទាំងអស់ បានបំពេញការងារ បានយ៉ាងល្អជាមួយអតិថិជន។ សម្រាប់កម្មវិធីនេះផងដែរ នាងបានផ្តល់រង្វាន់ជូនម្ចាស់ដេប៉ូ ឬ តំណាងចែកចាយតាមតំបន់ ដែលមានអតិថិជនត្រូវរង្វាន់ នាងនឹងផ្តល់ផលិតផល ថែរក្សា NUNA ចំនួន១០ឈុត សម្រាប់ទុកលក់ ។
សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា ហៅ “រតនា” ក្នុងឆ្នាំ២០១៩ នាងតែងតែទទួល បានការងារជាពិធីការិនី ជាប់រហូត និងធ្វើការស្នូលរាល់ថ្ងៃ ជាអ្នកទីផ្សារ ហើយអ្វីដែលពិសេស សម្រាប់នាងនោះ នាងមកជោគជ័យ លើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។
ក្រោយមកចាប់តាំងពីដើមឆ្នាំ២០២០ នាងកាន់តែមានភាពជឿជាក់ និងទុកចិត្ត ហើយនាងបោះទុន រាប់សិបម៉ឺនដុល្លារ បោះទុនជាមួយអ្នកជំនួញ ស្រីដ៏ល្បី អ្នកស្រី ទ្រីដាណា ក្លាយជាម្ចាស់ប្រេន NUNA រហូតទទួលបានការគាំទ្រ មានកូនក្រុម និងតំណាងចែកចាយរហូតជាង៧០០នាក់ ទូទាំងប្រទេស ៕