ជាទូទៅអាយុកាលនៃកុំព្យូទ័រអាចប្រើប្រាស់បានរយៈពេល ៤ ទៅ ៥ ឆ្នាំ បន្តពីនោះ ម៉ាស៊ីននឹងចាប់ផ្តើមដំណើរការយឺតខុសពីកាលទិញដំបូង។ នោះមិនជាបញ្ហាធំដុំអ្វីឡើយ ផ្ទុយទៅវិញវាជាអ្វីដែលអ្នករាល់គ្នាគួរសម្របតាម និងរកដំណោះស្រាយ ជាជាងការចំណាយលុយទិញថ្មីបើពុំចាំបាច់។
១.ដំឡើងទំហំ RAM:
RAM (Random Access Memory) ត្រូវបានស្គាល់ជាផ្នែកមួយនៃប្រព័ន្ធដំណើរការកុំព្យូទ័រអនុញ្ញាតឲ្យអ្នកអាចបើកកម្មវិធី-ហ្គេមច្រើនក្នុងពេលតែមួយ។ មានតម្លៃធូរថ្លៃ និងងាយស្រួលដំឡើងដោយខ្លួនឯងបាន ប៉ុន្តែមុនសម្រេចចិត្តដំឡើងទំហំ RAM ចាំបាច់ត្រូវពិនិត្យប្រភេទជើងទម្រដែលគាំទ្រ RAM មួយណាជាមុនសិន។
២.សម្អាត Temp Files តាមរយៈ Disk Cleanup:
ការទុកឲ្យមានទំហំទំនេរច្រើនក្នុងកុំព្យូទ័រពិតជាអាចជួយឲ្យម៉ាស៊ីនដើរលឿន ដោយ Disk Cleanup ជាមុខងារមកពីនាយរបស់ Windows អាចសម្អាត Temp Files ឬឯកសារដែលអ្នកលែងត្រូវការ។ ដើម្បីប្រើប្រាស់ សូមចុចទៅកាន់ Start Button > វាយពាក្យ Disk Cleanp > រើសយក Hard Drive ណាមួយដែលចង់សម្អាត មុន Check លើគ្រប់ File ដែលចង់សម្អាត រួចចុចពាក្យ OK។
៣.ដំណើរការ Disk Defragmenter:
ជាមុខងារមួយផ្សេងទៀតជួយឲ្យអ្នករៀបចំឯកសារដែលរប៉ាត់រប៉ាយក្នុងទីតាំងផ្សេងគ្នាមកតែមួយ។ ត្រង់ Start Button > វាយពាក្យ Disk Defragmenter > រើសយក Hard Drive ណាមួយ រួចចុចពាក្យ Defragment Disk។
៤.កម្ចាត់មេរោគ Malware និង Spyware ពីកុំព្យូទ័រ:
ជាផ្នែកមួយដែលធ្វើឲ្យម៉ាស៊ីនដំណើរការយឺត ដោយឆ្លងតាមរយៈការចុចលើផ្ទាំង pop-ups ណាមួយលើប្រព័ន្ធអ៊ីនធឺណិត ការកំណត់ក្នុងកុំព្យូទ័រមានការផ្លាស់ប្តូរ ឬឆ្លងចេញពីការប្រើប្រាស់លើ Web Browser។ មានជម្រើសច្រើននៃកម្មវិធីកម្ចាត់ Malware ដូចជា Malwarebytes Anti-Malware, Bitdefender ឬ Adaware Antivirus ជាដើម៕
ប្រភព៖ small-bizsense