ភ្នំពេញ៖ ការរីករាលដាលនៃជំងឺឆ្លងដ៏សាហាវក្នុងព្រះរាជាណាចកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងបង្កើតកី្ដបារម្មណ៍យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ពិសេសអាជីវករ កម្មករ នឹងប្រជាជនដែលរស់នៅក្នុងតំបន់បិទខ្ទប់ ទូទាំងរាជធានី-ខេត្ត ក្នុងការស្វែងរកចំណូលហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គងគ្រួសារ។ ដោយការមើលឃើញនៅទុកលំបាករបស់ប្រជាជន ដែលកំពុងជួបផលវិបាកនាពេលបច្ចុប្បន្ននេះ លោកវេជ្ជបណ្ឌិត គា ច័ន្ទ តុលា ដែលប្រិយមិត្តស្គាល់ថា វេជ្ជបណ្ឌិត កំពូលចិត្តធម៌ម្នាក់ ដែលតែងតែប្រេីប្រាសចំណេះដឹងដ៏មានតំលៃ និងថវិកាផ្ទាល់ខ្លួន ពិនិត្យ ព្យាបាល ជំងឺជូនប្រជាជនដោយមិនយកប្រាក់រាប់ពាន់អ្នក ក៏បានលើកឡើងផងដែរថា ក្រសួងសុខាភិបាលគួតែផ្តល់ឱកាសដល់សេវាសុខាភិបាលឯកជន ស្របច្បាប់ អាចផ្តល់សេវាចាក់វ៉ាក់សាំងកូវីត19 ជូនដល់ប្រជាជនយេីងទាំងអស់គ្នាដែលមានលទ្ធភាពអាចទទួលយកសេវាឯកជនបាន។
យោងតាម Page វេជ្ជបណ្ឌិត គា ច័ន្ទតុលា បានលើកឡើងថា « 👉សមជួយអាន ហេីយបេីយល់ស្របសូមជួយស៊ែរម្នាក់មួយផង គ្រាន់តែជាយោបល់ស្នេីរសុំដេីម្បីជួយសម្រាលទុកលំបាកទេ🙏
សូមគោរពសម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី បង្អូនប្រជាពលរដ្ឋខ្មែរយេីងទាំងអស់គ្នា ខ្ញុំគិតថាក្រសួងសុខាភិបាលគួតែផ្តល់ឱកាសដល់សេវាសុខាភិបាលឯកជន ស្របច្បាប់ អាចផ្តល់សេវាចាក់វ៉ាក់សាំងកូវីត19 ជូនដល់ប្រជាជនយេីងទាំងអស់គ្នាដែលមានលទ្ធភាពអាចទទួលយកសេវាឯកជនបាន ដេីម្បី៖
👉1.ជួយពន្លឿនកាចាក់វ៉ាក់សាំងដល់ប្រជាជនយេីង រួចផុត ពីកាឆ្លងជំងឺកូវីត19 ដ៏កាចសាហាវ
2.បង្ករភាពងាយស្រួលដល់អ្នកដែលចង់ចាក់វ៉ាក់សាំង
3.កាត់បន្ថយការប្រម៉ូលផ្តំដែលអាចឆ្លងជំងឺពេលទៅចាក់វ៉ាក់សាំង
4.ជួយបន្ថយបន្ទុកកាងារដល់មន្រ្តីចាក់វ៉ាក់សាំង និងថ្នាក់ដឹកនាំ
5.កាត់បន្ថយកាចំណាយថវិការជាតិ
6.ចំណេញពេលវេលាទាំងប្រជាជន និងមន្រ្តី
7.ឆាប់កាត់ផ្តាច់កាចំលង ធ្វើ អោយប្រជាជនឆាប់បានរកសុី
8.ចំណេញពេលវេលា និងមិនស្មុកស្មាញ
9.ធ្វេីអោយកន្លែងចាក់វ៉ាក់សាំងមានគ្រប់ទីកន្លែងនិងជិតផ្ទះបងប្អូន
10.ធ្វេីអោយបងប្អូនឆាប់រួចផុតពីគ្រោះចង្រៃនេះ
11.ធ្វេីអោយប្រទេសជាតិឆាប់រួចផុតពីវិបាត់កូវីត
12.ធ្វើ អោយសេដ្ឋកិច្ចជាតិឆាប់បានងេីបឡេីងវិញគ្រប់វិស័យ
13.ធ្វើ អោយប្រព័ន្ធការងារទាំងរដ្ឋនិងឯកជនដំណេីការមកវិញ
14.និងមានកាចំណេញច្រេីនផ្សេងៗទៀតដែលយេីងទទួលបាន។»
លោកបានបន្ថែមទៀតថា «ដោយមេីលឃេីញថាកាខិតខំទាំងយប់ទាំងថ្ងៃរបស់ថ្នាក់ដឹកនាំ មន្រ្តី មានសម្ថកិច្ចនិងក្រុមគ្រូពេទ្យដេីម្បីព្យាយាមជួយសង្រោះប្រជាជនខ្មែរយេីងអោយរួចផុតពីគ្រោះថ្នាក់ដោយសាជំងឺកូវីត19 ខ្ញុំ ពិត ជាសូមថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ និងគោរពជួនពរសម្តេច ឯកឧត្តម លោកជំទាវ លោកលោកស្រី បង្អូនប្រជាពលរដ្ឋខ្មែរយេីងទាំងអស់គ្នាជួបតែសុខសប្បាយគ្រប់ៗគ្នា»៕