ខេត្តកំពង់ធំ: ស្រុកសន្ទុក ថ្ងៃទី28 ខែកុម្ភ: ឆ្នាំ2021 បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ សូមសំណូមពរទៅឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាល ខេត្តកំពង់ធំ សូមមេត្តាដាក់ការស៊ើបអង្កេតមកលើលោកឆាយ យូ មេឃុំទីពោផង ព្រោះអីសព្វថ្ងៃនេះលោកមេឃុំបំរើប្រជាពលរដ្ឋយកសេវ៉ាកម្មពីប្រជាពលរដ្ឋថ្លៃៗណាស់ សំខាន់ពាក់ព័ន្ធនឹងករណីសញ្ញេលក់ដីឬមួយទិញដីលោកមេឃុំទាលុយពីប្រជាពលរដ្ឋក្នុងមួយហិកតា100ដុល្លារ
គ្រាន់តែប្រជាពលរដ្ឋអោយជួយដោះស្រាយទំនាស់ព្រំដីដែលមានវិវៀតនឹងគ្នាលោកមេឃុំ យកតំលៃ650ដុល្លារទាំងសងខាង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែសាម៉ បានសំដែងការមិនពេញចិត្តជាមួយលោកមេឃុំរូបនេះថាមិនបំរើប្រជាពលរដ្ឋទៅតាមអនុសាសន៍របស់សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំរើតែផលប្រយោជផ្ទាល់ខ្លួនរីឯផលប្រយោជជាតិនឹងផលប្រយោជប្រជាពលរដ្ឋគឺគ្មាន
អ្វីដែលសំខាន់ទៅទៀតនៅពេលដែលប្រជាពលរដ្ឋទៅសញ្ញេខ្ចីលុយធនាគារស្របពេលដែលស្មៀនឃុំវ៉ៃត្រារួចហើយនៅពេលនោះលោកមេឃុំមិននៅ ពួកបានអោយជំទប់ទី1សញ្ញេ រួចដឹងដល់មេឃុំ លោកមេឃុំទាញយកទូរស័ព្ទរបស់ពួកគាត់បោកចោល បងប្អូនប្រជាពលរដ្ឋដែលមេឃុំយកទូរស័ព្ទបោកចោលនោះមានឈ្មោះឡោ ហ៊ាត នៅភូមិស្រែសាម៉
ចំណែកលោកមេឃុំវិញបានឆ្លើយប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនៅព្រឹកថ្ងៃទី28 ខែកុម្ភ: ឆ្នាំ2021 នេះថាលោកមិនធ្វើដល់ថ្នាក់ហ្នឹងទេ
ប៉ុន្តែបងប្អូនប្រជាពលរដ្ឋសូមសំណូមពរអោយឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ មេត្តាដាក់កម្លាំងស៊ើបអង្កេតនឹងជួយអន្តរាគមន៍ផងទាន៕