ភ្នំពេញ ៖ ជនសង្ស័យមួយរូប ត្រូវបានឃាត់ខ្លួន បន្ទាប់ធ្វើសកម្មភាព យកញញួរ វាយពុទ្ធដិមាករ ព្រះអង្គដង្កើរ បណ្តាលឱ្យបែកបាក់កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះសុីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយ ជនសង្សយ័ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើរឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើរ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។
សមត្ថកិច្ចបន្តថា ពេល នោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកបំរី ការងារ ក្នុងព្រះអង្គដង្កើរឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ អន្តាគមន៍ឈានដល់ការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏និតិវិធី ៕