ភ្នំពេញ: ក្មេងស្រីដែលជាអ្នកបម្រើការងារ ក្នុងផ្ទះម្នាក់ ត្រូវម្ចាស់ចិត្តអប្រិយ ចាប់រំលោភរហូតបានសម្រេចមួយដង ខណះជាងកំពុងដេកលង់លក់ ហើយពេលនោះនាងពុំហ៊ានស្រែកនោះទេព្រោះខ្លាចជនសង្ស័យសម្លាប់ ក្រោយរំលោភរួចជនសង្ស័យបានចូលទៅដេកជាមួយប្រពន្ធយ៉ាងរំភើយ ។ហេតុការណ៍នេះ វេលាម៉ោង០០និង៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ម ស ស ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកជនសង្ស័យឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០០និង៥០នាទី ជនរងគ្រោះ កំពុងតែដេកនៅជាន់ផ្ទាល់ដី ម្នាក់ឯងស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះ បានមកពីខាងក្រៅ ហើយលូកដៃដោះសោរដែលទំពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ។ ដោយឃើញឱកាសល្អ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះ ទាញឱ្យដេកផ្ងា ហើយពោបពីលើ រួចធ្វើសកម្មភាព សើយអាវជនរងគ្រោះឡើងលើ ហើយថើបលើរាងកាយជនរងគ្រោះ និងចាប់ សម្រាតខោចេញពីជើងស្តាំមួយចំហៀង ធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើជនរងគ្រោះ បានសម្រេច តែជនសង្ស័យមិនបានបញ្ចូលទឹកកាមទៅក្នុងប្រដាប់របស់ជនរងគ្រោះទេ បញ្ចេញចោលទៅខាងក្រៅ ។
ប្រភពដដែលបានបន្តថា នៅពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះ និងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាច ជនសង្ស័យសម្លាប់ចោល ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធរបស់ជនសង្ស័យដូចធម្មតា ។បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់ឈ្មោះ មាន សាវឿន ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាបងប្រុសបង្កើតរបស់ជនរងគ្រោះ) រួចឈ្មោះ មាន សាវឿន ក៏បាននាំជនរងគ្រោះ មករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមនីតិវីធីច្បាប់ ។
រហូតដល់វេលាម៉ោង០៤ និង៤០នាទី ទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចខាងមុខផ្ទះជនសង្ស័យ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន ។
ហើយកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី ជនសង្ស័យធ្លាប់បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែពេលជនសង្ស័យចាប់លើកជើងខាងស្តាំរបស់ជនរងគ្រោះ ធ្វើឱ្យជនរងគ្រោះភ្ញាក់ដឹកខ្លួន រួចជនសង្ស័យក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយ មកឱ្យជនរងគ្រោះហូប ហើយជនសង្ស័យក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ជនសង្ស័យវិញ រួចដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យ ក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចតែម្តង ។