តាមលិខិតផ្លូវការមួយរបស់ក្រសួងមហាផ្ទៃបានប្រកាសដាក់ឱ្យប្រើប្រាស់គំរូអត្តសញ្ញាណប័ណ្ណប្រភេទថ្មី ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។
តាមលិខិតបានបញ្ជាក់ថា ក្នុងគោលបំណងធ្វើឱ្យសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកាន់តែមានលក្ខណៈសុវត្ថិភាពខ្ពស់ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram) ដើម្បីប្រើប្រាស់ ។
ចំពោះសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលកំពុងតែប្រើប្រាស់បច្ចុប្បន្ននៅតែមានតម្លៃរហូតអស់សុពលភាព ៕