ភ្នំពេញ៖ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់កំពុងជិះម៉ូតូបណ្តាលឲស្ត្រីរងគ្រោះរលាត់ដៃជើង ហើយជនសង្ស័យបានព្យាយាមបើកម៉ូតូគេចប៉ុន្តែជាអកុសល ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បានវាយម្នាក់មួយដៃមួយជើង ទើបប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១សួរនាំ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចរបងវត្តអង្គតាមិញ ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ឈ្មោះម៉ែន សៀម ភេទប្រុស អាយុ២២ ឆ្នាំស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខជនសង្ស័យទី២ ឈ្មោះសុខ ប្រុសពេជ្យភេទប្រុស មុខរបរមិនពិតប្រាដក ស្នាក់នៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីម្នាក់ជិះម៉ូតូម៉ាកធូដេ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងខាងកេីតវត្តអង្គរតាមមិញក្នុងទិសដៅពីជេីងទៅត្បូងដោយដាក់កាបូបស្ពាយពាក់និងករម៉ូតូខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីស្មាស់វី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CO 8961 មកពីក្រោយរួចធ្វេីសកម្មភាពឆក់ការបូបពីនារីរងគ្រោះបានសម្រេចនិងបណ្តាលឲ្យដួលរងរបួសរលាត់ដៃជេីង ។
ក្រោយការគេចខ្លួនបាន ជនសង្ស័យត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បានវាយម្នាក់ដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ធ្វើការសាកសួរនាំនិងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕