កំពង់ចាម ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយប៉ូលិសជំនាញស្រុកស្រីសន្ធរ, ស្រុកបាធាយ និងប៉ុស្តិ៍រដ្ឋបាលព្រែកដំបូក ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះអនុវត្តដីកា, បង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន១ករណីដោយប្រើវិធានរដ្ឋបាលចំហរ ឃាត់ខ្លួនជនសង្ស័យ១១នាក់ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ១១នាក់រួមមាន ១-ឈ្មោះ ហុង គ្រី ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ, ២-ឈ្មោះ ប៉ិច ពើក ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករ, ៣-ឈ្មោះ កុសល ឆេងហាក់ ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ, ៤-ឈ្មោះ រ៉េត ឆុំ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ, ៥-ឈ្មោះ អែម ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងពិដាន ទាំង៥នាក់រស់នៅភូមិព្រែកដំបូកក្រោម ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, ៦-ឈ្មោះ ពៅ ភាព ភេទប្រុស អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកម្មករ នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ, ៧-ឈ្មោះ ប៉ាង សុផល ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ, ៨.ឈ្មោះ សុខ វាស្នា ភេទប្រុស អាយុ៣៧ឆ្នាំ ជាតិខ្មែរ មុខរបរ សំអាងការ មានទីលំនៅភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ, ៩.ឈ្មោះ ខាន់ សីហា ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ ចុងភៅ មានទីលំនៅភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ, ១០.ឈ្មោះ ធី វី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយត្បូង ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ និង១១.ឈ្មោះ លិត សុខលីន ហៅ ប៉ង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចបន្តថា ការចាប់ខ្លួនក៏យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ៣១៧៨ ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ចេញដោយលោក គីម លុយ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម និងដីកាចាប់ខ្លួន លេខ ៣៩២៣ ត.ព្រ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ចេញដោយលោក សួន សំណាង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ជប់, ទូរស័ព្ទដៃចំនួន០៧គ្រឿង, ជញ្ជីងអេឡិចត្រូនិកចំនួន០១គ្រឿង និងឧបករណ៍សម្រាប់សេពមួយចំនួន៕