ភ្នំពេញ ៖ នារីជនជាតិវៀតណាមម្នាក់ បានសម្រេចចិត្តលោតពីអគារជាន់ទី៦ នៃសណ្ឋាគារយីហោ Rumduol Grand ធ្លាក់មកទើលើផ្ទៃកញ្ចក់ រងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច អគារលេខ 65 ផ្លូវលេខ174 សង្កាត់ផ្សារថ្មីទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយពីមានហេតុការណ៍បែបនេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីយកនារីរងរបួសទៅសង្គ្រោះ ភ្លាមៗ និងមានការសង្ស័យចំពោះករណីនេះ ទើបធ្វើសាកសួរ រហូតឈានទៅឃាត់ខ្លួនជនសង្ស័យជាច្រើន នាក់ ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញករណីនេះ ជាករណីធ្វើទារុណកម្ម ជម្រិតទារប្រាក់ ដែលបង្កឡើងដោយ បុរស៣នាក់ ជាជនជាតិចិន ទៅលើជនរងគ្រោះ២ នាក់ ម្នាក់ឈ្មោះ ជី ជែន អាយុ៣២ឆ្នាំ ភេទប្រុស ជនជាតិចិន និងម្នាក់ទៀតឈ្មោះ ង៉ូយ៉េន ធីហយធួង អាយុ៣២ឆ្នាំ
ភេទស្រី ជនជាតិវៀតណាម ដែលលោតមកនេះ ។
ចំពោះមុខ អធិការដ្ឋានកំពុងប្រើប្រាស់ វិធានការជំនាញ បន្តនិតិវិធី និងប្រតិបត្តិការ ព្រមទាំងលំអិតរបាយការណ៍ នៃ សភាពការណ៍រឿងបន្ថែម ៕