ភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០ នាទីកម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(ឆក់កាបូបយួរដៃ ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុចមុខភោជនីយដ្ឋាន៥៧៩ ផ្លូវលេខ៤៣ កែងផ្លូវលេខ៣៣៤ ក្រុម៧ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ០០ នាទី
ជនសង្ស័យឈ្មោះ តុង សិរីពាន់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ សិស្ស មានទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ REN HONGYU ភេទ ប្រុស ជនជាតិ ចិនមុខរបរ ប្រធានគ្រប់គ្រងភោជនីយដ្ឋាន៥៧៩ស្នាក់នៅភោជនីយដ្ឋាន៥៧៩ ផ្លូវលេខ៤៣ កែងផ្លូវលេខ៣៣៤ ក្រុម៧ ភូមិ១ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ កាបូបយួរដៃ ពណ៌ខ្មៅ ចំនួន ០១ .ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន១១ប្រូ ពណ៌ខ្មៅ និងម៉ាកវីវ៉ូ ពណ៌ ខ្មៅ.ប្រាក់ដុល្លារចំនួន ២០០០ដុល្លារអាមេរិក
។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។