ព្រះសីហនុ ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតប្រមាណ៥០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ដោយសារសមុទ្រ រងឥទ្ធិពលព្យុះសុីនឡាគូ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សហការពីវិសយ័ឯកជន ប្រើអូប៊រ័ ល្បឿនលឿន និងសុវត្ថិភាព ទៅដឹកជញ្ជូន យកមកក្រុងព្រះសីហនុវិញ ចន្លោះពេលធាតុអាកាស ធូរស្រាលបន្តិច នារសៀលថ្ងៃ៤ ខែសីហា ឆ្នាំ២០២០នេះ ។
ជាមួយគ្នា ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរ ដោយឯកឧត្ដម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងមន្ត្រីអង្គភាព ពាក់ពន្ធ័បានអញ្ជើញទៅពិនិត្យ និងត្រៀមទទួលភ្ញៀវទេសចរណ៍ ដែលត្រឡប់មកពីកោះរ៉ុង នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែ ក្រុងព្រះសីហនុ ក្នុងនោះ ក៏មានក្រុមគ្រូពេទ្យ ពីមន្ទីរពេទ្យបង្អែកខេត្ត មកពិនិត្យសុខភាព និងរង់ចាំជួយសង្គ្រោះផងដែរ ។
អាជ្ញាធរខេត្តព្រះសីហនុ បានបន្តអំពាវនាវប្រជាជនយេីង និង ភ្ញៀវទេសចរណ៍ មេត្តាចូលរួមប្រុងប្រយ័ត្ន ខ្ពស់ និង កុំធ្វេីដំណេីរ តាមទូក កាណូត ឬផ្លូវទឹក ក្នុងអំឡុងតំបន់មាត់សមុទ្រ កំពុងរងឥទ្ធិពលព្យុះ ព្រោះខ្លាចមានគ្រោះថ្នាក់ ជាយថាហេតុ ៕