ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកំពុងព្រួយបារម្ភពេលខ្លះលែងហ៊ានចេញពីផ្ទះខណះបទល្មេីសដូចជា លួច ឆក់ ប្លន់ គាស់បន្ទប់ជាដេីម តែមិនដែលឃេីញសមត្ថកិច្ចបង្ក្រាបបានម្តង បានត្រឹមទទួលពាក្យបណ្តឹងជនរងគ្រោះតម្កល់ទុកចោលធ្វេីឲ្យពលរដ្ឋអស់ជំនឿចិត្ត។
ជាក់ស្ដែង កាល ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ មានជនសង្ស័យបានធ្វេីសកម្មភាពគាស់បន្ទប់ជួលប្រជាពលរដ្ឋនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លួចយកម៉ូតូម៉ាកវីវ៉ាមួយគ្រឿងគេចខ្លួនបាត់ដោយសុវត្តិភាព។ បន្ទាប់ពីទទួលដំណឹងភ្លាមជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី១ ឲ្យជួយ ស្រាវជ្រាវ រក ជនសង្ស័យ តែ
ពីមួយទៅមួយថ្ងៃហាក់គ្មានដំណឹងអ្វីសោះ ធ្វើ ឲ្យជនរងគ្រោះអស់សង្ឃឹមនឹងអស់ជំនឿលេីសមត្ថកិច្ច។
ជនរងគ្រោះបានឲ្យដឹងថា ក្រោយពីគាត់បានដាក់ពាក្យបណ្តឹងរយះពេល៣ថ្ងៃក្រោយគាត់បានខលទៅសុំលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីសុំឆែកមេីលកាមេរ៉ាសុវត្តិភាពតាមដងផ្លូវដែលនៅក្បែរនិងបន្ទប់គាត់ ពេលនោះលោកអធិការបានរុញឲ្យខលទៅលោកនាយប៉ុស្តិ៍រដ្ឋបាលចោមចៅទី១ ពេលគាត់ខលទៅលោកមេប៉ុស្តិ៍ លោកមេប៉ុស្ដិ៍ថា ថ្ងៃនេះអត់ប្រចាំការទេ អោយតេទៅរងប៉ុស្ដិ៍ តេទៅរងប៉ុស្ដិ៍ រងប៉ុស្ដិ៍ប្រាប់ថា តេទៅអ្នកទទួលពាក្យបណ្ដឹងទៅ ព្រោះគេដឹងរឿងច្បាស់ ហើយអោយទៅសុំគេឆែកកាំមេរ៉ាខ្លួនឯងទៅ ពេលតេទៅអ្នកទទួលពាក្យបណ្ដឹង គាត់ប្រាប់ថា អោយព្យាយាមទៅប៉ុស្ដិ៍ទៅដើម្បីសុំកម្លាំងចុះស្រាវជ្រាវ ? ដូចនេះធ្វេីឲ្យជនរងគ្រោះអស់ជំនឿចិត្តលេីសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យគ្រាន់តែសុំឆែកកាមេរ៉ាសុវត្តិភាពតាមផ្លូវសោះរុញដាក់គ្នាដូចទៅសុំភ្លេីងយក្សទៅហេីយទម្រាំបទល្មេីសធំៗទៀតប្រហែលលែងហ៊ានលេីកទូរស័ព្ទរឺលែងហ៊ានទៅក្បែហេីយមេីលទៅ។
ដូចនេះប្រជាពលរដ្ឋស្នេីដល់លោក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំមេត្តាជួយពិនិត្យមេីលករណីខាងលេីនេះផងដេីម្បីជាសេច្ចក្តីសុខរបស់ពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យតាំងពីលោកម៉ន វុធី ឡេីងមកកាន់តំណែងជំនួសលោក យឹម សារ៉ាន់ មកគេសង្កេតឃេីញថា បទល្មេីសកេីនឡេីងដូចជាលួច ឆក់ ប្លន់ គ្រឿងញៀននិងល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនដែលឃេីញបង្ក្រាបធ្វេីឲ្យពលរដ្ឋលែងហ៊ានបាត់បង់ជំនឿ៕