រាជធានីភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីស៊ីម៉ាក់បានដកហូត គ្រាប់បែកជួងមួយគ្រាប់ប្រភេទMK117 នៅវត្តមួយស្ថិតក្នុងខេត្តស្ទឹងត្រែង។
លោក ហេង រតនា បានលើកឡើងតាមរយៈហ្វេសប៊ុកយ៉ាងដូច្នេះថា ” មួយគ្រាប់នេះតឹងតែងពិបាកដកហូតបន្តិចដោយសារ ព្រះសង្ឃមានមនោសញ្ចេតនាជាមួយគ្រាប់នេះណាស់ ទាមទារលិខិតបញ្ជាពីក្រសួងធម្មការនិងសាសនា ……! និយាយរួមមិនព្រមប្រគល់ !
សូមអរគុណអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងពិសេសប៉ូលីសមូលដ្ឋានដែលបានខិត ខំពន្យល់ហើយ ពន្យល់ទៀត គឺថាពន្យល់មិនចេះឈប់ រហូតទទួលបានការឯកភាពពីព្រះសង្ឃ! សូមបន្លឺសំឡេងស្គរជាប្រពៃខែ្មរ និងលុបបំបាត់បន្លឺសំឡេងជួងគ្រាប់បែក”៕