ភ្នំពេញ ៖ បុរសម្នាក់ដែលអ្នកភូមិតែងតែឃើញគាត់ផឹកស្រាជាប្រចាំ និងមានសតិមិនល្អ ស្រាប់តែថ្ងៃនេះខណៈអង្គុយផឹកសុខៗឈោងដៃសុំលុយគេ ជំពប់ជើងដួល ក៏ត្រូវកុងតឺន័របើកកាត់ កិន បណ្តាលឲស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបានបើករត់ប្រមាណជាង១គីឡូដីទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរ។
ហេតុការណ៍នេះបង្ករឲមានការណ៍ភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង ច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិ៤ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពបុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើងទេ តែបើតាមអ្នកភូមិទីនោះ បានឲដឹងថា កន្លងមកតែងតែឃើញនៅម្តុំនោះជាប្រចាំ និង និយមចូលចិត្តផឹកស្រា និងសុំលុយគេដែលបើកឡានកាន់នោះ។
បើតាមសម្តីពីបុរសម្នាក់ជាប្រជាការពារភូមិខាងលើ ដែលគាត់ឈរ សម្រួលចរាចរណ៍នៅទីនោះ បាឲដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសរងគ្រោះខាង អង្គុយផឹកស្រា២កំប៉ុង និងក្លែមស្វាយ ហើយនៅពេលនោះជនរងគ្រោះបាន ក្រោកឈរ ឈោងដៃសុំលុយគេ ដែលបើកឡានកាត់នោះ ខណៈនោះជនរងគ្រោះបានជំពប់ជើងដួលស្របគ្នាក៏មានរថយន្តកុងតឺន័រ ក្បាលពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-8201 បើកមកដល់កិនស្លាប់តែម្តង ប៉ុន្តែរថយន្ត មិនបានឈប់នោះទេ បានបើកបន្តទៅមុខជាង១គីឡូទើបត្រូវកម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី៣ឃាត់បានទាំងអ្នកបើកបរយកមកប៉ុស្តិ៍ទុកប្រគល់អោយផ្នែកជំនាញ។
ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលចោមចៅទី១ ជួយសម្រួលចរាចរណ៍កន្លែងកើតហេតុ និងរាយការណ៍ទៅជំនាញខណ្ឌ សហការជាមួយជំនាញចរាចរណ៍ក្រុង ចុះវាស់វែង ធ្វើកំណត់ហេតុ រៀបចំឯកសារតាមនិតិវិធី ចំណែករថយន្តនិងអ្នកបើកបរបញ្ចូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយ៕