ខេត្តពោធិ៍សាត់៖ បុរសល្មោភកាមម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកចាត់ការតាមផ្លូវច្បាប់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ក្រោយពីជនគម្រប់នេះ បានធ្វើសសកម្មភាពចាប់រំលោភកូនស្រីតាំងពីនាងមានអាយុ១២ឆ្នាំ ដល់អាយុ២០ឆ្នាំ ហើយចុងក្រោយ លួងលោមសុំកូនស្រីរួមភេទ៥ដងក្នុង១ខែ។
ប្រតិបត្តិការចាប់ខ្លួនជនល្មោភកាមនេះ បានធ្វើឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
ជនសង្ស័យឈ្មោះ ប ខ្ញី ភេទប្រុស អាយុ៥០ឆ្នាំ ។ ចំណែកក្មេងរងគ្រោះជាកូន មានឈ្មោះ ខ.ស.ធ ភេទស្រី អាយុ២០ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើជាមួយគ្នា។
មន្ត្រីនគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០ និង៣០នាទីព្រឹក ជនសង្ស័យត្រូវជាឪពុកបង្កើត បាននិយាយសុំអង្វររួមភេទជាមួយក្មេងស្រីរងគ្រោះជាកូន ( នាងក៏ដាច់ចិត្តនិយាយថា បើឪឯងចង់ដេកជាមួយខ្ញុំ ខ្ញុំឲ្យដេកតែម្តងទៀតទេ ) បន្ទាប់មកជនសង្ស័យ បានឲ្យកូនស្រីឡើងដេកលើគ្រែ រួចជនសង្ស័យបានរួមភេទជាមួយកូនស្រី រហូតទាល់តែបានសម្រេច ។ ព្រមទាំងនិយាយថា «កូនអើយ ក្នុងមួយខែឲ្យឪពុកសុំដេកជាមួយ០៥ដងមក ចាំឪពុកឲ្យលុយ៥ម៉ឺនរៀល » ។
ប្រភពបន្តថា ដោយទ្រាំនឹងទង្វើគម្រក់របស់ឪពុកមិនបាន ក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ទើបកម្លាំងសមត្ថកិច្ចឈានដល់ការចាប់ខ្លួនជនសង្ស័យនាំមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាមួយបានលួងលោមរួមភេទជាមួយនារីរងគ្រោះដែលត្រូវជាកូនបង្កើត ពិតប្រាកដមែន គឺតាំងពីនារីរងគ្រោះ មានអាយុ១២ឆ្នាំមកម្លេះ រហូតមកដល់នាងមានគ្រួសារហើយក៏ នៅតែសុំកូនរួមភេទជាមួយទៀត ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕