ភ្នំពេញ ៖ យ៉ាងហោចមនុស្ស៤នាក់ បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍ ផ្ទុះធុងហ្គាស កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថៃ្ងសៅរ៍ ទី18 ខែកក្កដា ឆ្នាំ2020 នៅផ្ទះបញ្ចូលហ្គាស ស្ថិតតាមបណ្តោយផ្លូវលេខ63 ក្រុមទី76 ភូមិ12 សង្កាត់ផ្សារថី្មទី3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ម្ចាស់ទីតាំងមានឈ្មោះ ប្រាក់ ឡាំហុង ភេទប្រុស អាយុ74ឆ្នាំ មុខរបរបញ្ចូលហ្គាស រីឯអ្នកដែលបាត់បង់ជីវិត ទី១ ឈ្មោះ ឡាំ សេងហាវ ភេទប្រុស អាយុ26ឆ្នាំ មុខរបរនិសិ្សត 2/-ឈ្មោះ ឡាំ គីមឡាង ភេទស្រី អាយុ8ឆ្នាំ មុខរបរសិស្ស 3/-ឈ្មោះ ម៉ៅ ស៊ីណាតភេទប្រុស អាយុ21ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស 4/-ឈ្មោះ មុន មករា ភេទប្រុស អាយុ19ឆ្នាំ មុខរបរកម្មករបញ្ចូលហ្គាស និង របួសមនុស្សចំនួន 05នាក់ ។
សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុ ដែលបង្កជាហេតុដ៏សង្វែកបែបនេះ គឺដោយសារ ផ្សារអេឡិចត្រិចធុងហ្គាស ធ្វើផ្ទុះធុងហ្គា សបង្កជាអគ្គិភ័យ ។ សមត្ថបានធ្វើកិច្ចអន្តរាគមន៍ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ប្រហែល១២០ឡាន ទើប អគ្គីភ័យបានរលត់ទាំងស្រុងនៅម៉ោង7និង30នាទីយប់ នាថ្ងៃដដែល ៕