ភ្នំពេញ ៖ នគរបាលស័ក្ត៤កន្លះម្នាក់ នៅអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំគ្រឿងញៀន បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់បើករថយន្តលឿន ជ្រុលបុករបងថ្ម គាបក្នុងរថយន្ត នៅវេលាម៉ោង១២និង៣០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ផ្លូវបេតុងលេខ១៨០០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ពក ភិរម្យ ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបមន្ត្រីនគរបាល ពាក់សក្ត័បួនកន្លះ នៅអគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំគ្រឿងញៀន មានស្រុកកំណើត ភូមិកណ្ដាល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង បើករថយន្តម៉ាកអ៉ីហ្សុយៗ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-2722 ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បើករថយន្ត ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បោះពួយយ៉ាងលឿន ខណៈមកដល់ ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវកោង ក៏ជ្រុលទៅបុករបងថ្ម ឃ្លាំងប្រជាពរដ្ឋពេញទំហឹង បណ្ដាលឲ្យរថយន្ត វិលមួយជុំ ខ្ទេចរថយន្តខាងឆ្វេងនិងអ្នកបើកបរបានរស្លាប់នៅក្នុងរថយន្ត ។
ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្ត ទៅរក្សាទុក នៅស្នងកាដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំ ក្រុមគ្រួសារ យកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ រីឯ សពត្រូវសាច់ញ្ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី នៅវត្តពោធិ៍ចិនតុង ៕