ភ្នំពេញ៖ យុវជនវ័យ១៦ឆ្នាំ ម្នាក់ជាកម្មករដឹកជញ្ចូនថ្មម៉ាប ខណៈពេលបើកម៉ូតូសណ្តោងរ៉ឺម៉ក ដឹកថ្មម៉ាបអោយភ្ញៀវ ទំនងជាបើកលឿនបានគេចពីរថយន្តមួយគ្រឿងបញ្ច្រាស់ទិសគ្នា បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្តោយ ឲបាក់ក ស្លាប់ភ្លាមមួយរំពេច ។
ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ០៨និង២០នាទីព្រឹកថ្ងៃ សៅរ៏ ទី ១៣ ខែ មិថុនា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ។
សពនោះមានឈ្មោះ យន សារ៉េត ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាកម្មករដឹកថ្មម៉ាប មានស្រុកកំណើតនៅភូមិ ព្រែកអំបិល ស្រុក ស្អាង ខេត្តកណ្តាល ។ស្នាក់នៅឃ្លាំងម្តុំស្ពានលេខ២ សង្កាត់ព្រែកលៀប ។
មុនពេលកើតហេតុគេឃើញយុវជនខាងលើម្នាក់ជាកម្មករបើកម៉ូតសណ្តោងរ៉ឺម៉កមួយគ្រឿងដឹកថ្មម៉ាបពីស្ពានលេខ២ ទិសដៅទៅ ឃុំ ព្រែកអញ្ជាញ ស្រុកមុខកំពូលខេត្តកណ្តាល។ ដោយទិសដៅលើផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុផ្លូវបែកជាបួនមានរថយន្តសាំយ៉ុងមួយគ្រឿងមិនចាំស្លាកលេខ បើកមកបញ្ជ្រាស់ទិសគ្នា ដៅពីជើងមកត្បូង លុះមកដល់ចំណុចបានបត់មកឆ្វេងដៃ បំរ៉ុងទៅទិសខាងកើត ស្របគ្នានោះក៏មានម៉ូតូមួយគ្រឿងទៀតជិះចេញពីផ្លូវលំ ពីកើតឡើងមកផ្លូវជាតិ៦ បណ្តាលឲយុវជនដែលបើកម៉ូតូសណ្តោងរ៉ឺម៉ក នោះស្លន់ និងបើកគេចម៉ូតូផងនោះ បានជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ក្រោយពេលកើហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងទាក់ទងទៅកាន់សាច់ញាត្តិរបស់ជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យយកទៅធ្វើបុណ្យតាមប្រពៃណៃនៅឯស្រុកកំណើត ៕