(ភ្នំពេញ):ជារៀងរាល់ឆ្នាំ ពិធីករវិទ្យុ ពិធីករទូរទស្សន៍ ពិធីករតាមប៊ូត និងឌីជេក្លឹបទូទាំងប្រទេស តែងតែធ្វើកម្មវិធីជួបជុំមិត្តកម្ពុជារួមអាជីព ដើម្បីរឹតចំណងសាមគ្គីភាព និង ចែករំលែកបទពិសោធន៍រវាងគ្នានិងគ្នា ទៅវិញទៅមក។
កម្មវិធីជួបជុំមិត្តរួមអាជីពនេះ DJ Party តែងប្រារព្ឋនៅក្នុងកំឡុងខែមិនា ជារៀងរាល់ឆ្នាំ។ ការកំណត់ពេលជួបជុំមិត្តរួមអាជីពនេះ មិនខុសគ្នាពីឆ្នាំមុនៗឡើយ ជាក់ស្តែងនៅថ្ងៃទី20 ខែមិនា ឆ្នាំ2020ខាងមុខនេះ DJ PARTY និងធ្វើឡើងនៅក្នុងអាហារដ្ឋាន ប៊ុសហ្វេ ស្តេយ៍ស្ហឹន (Buffet Station) ស្ថិននៅក្នុងបឹងកក់ រាជធានីភ្នំពេញ ចាប់ពីម៉ោង 5:00នាទីល្ងាច ដល់ម៉ោង 11:00នាទីយប់។
លោកគ្រូ Tomato ជាគណៈកម្មកាធិការរៀបចំកម្មវិធី ហើយជាគ្រូ និងជារៀមច្បង ដែលមានបទពិសោធន៍លើផ្នែកវិស័យវិទ្យុ ទូរទស្សន៍ និងសារព័ត៌មាន នៅប្រទេសកម្ពុជាមួយរូប លោកមានប្រសាសន៍ថា “គោលបំណងធំ ក្នុងការរៀបចំឲ្យមានការជួបជុំមិត្តរួមអាជីពប្រចាំឆ្នាំនេះ គឺដើម្បីចែករំលែងបទពិសោធន៍ និងចំណេះដឹងផ្សេងៗថ្មីៗ ដែលទាក់ទងលើវិស័យពិធីករវិទ្យុ ទូរទស្សន៍ និងឌីជេ ឲ្យគ្នាទៅវិញទៅមក ពិសេសគឺដើម្បីរឹតចំណងមិត្តភាពរវាងគ្នានិងគ្នា ឈរលើគោលដៅជួយគ្នាទៅវិញទៅមក”។ល។
លោកគ្រូ Element Khmer គឺជាគណៈកម្មការរៀបចំកម្មវិធី និងជាគ្រូ ហើយជារៀមច្បងដែលមានបទពិសោធន៍ លើវិស័យឌីជេក្លឹប និងកម្មវិធីតន្រ្តីជាច្រើននៅកម្ពុជាមួយរូប លោកមានប្រសាសន៍ថា “ការប្រមូលម្តុំបងប្អូនរួមអាជីព ទាំងអាជីពពិធីករ (MC) និងអាជីពចាក់ភ្លេង (DJ) មិនត្រឹមតែដើម្បីសប្បាយជុំគ្នា និងចែករំលែកបទពោធន៍ឲ្យគ្នាទៅវិញទៅមក រវាងអាជីពរបស់យើងតែប៉ុណ្ណោះទេ ពួកយើងតែងតែមិនភ្លេចដល់ការងារជួយសង្គម តួយ៉ាងឆ្នាំកន្លងទៅៗយើងបានជួបជុំគ្នា ហើយវៃថវិកាគ្នាដែលបានមកពីអាជីពរបស់យើង ហើយជួយដល់ការងារមនុស្សធម៌ជាច្រើន ពិសេសគឺសហគមន៍ដែលក្រីក្រដាច់ស្រយាល រួមទាំងជួយដល់មន្ទីរពេទ្យ សាលារៀន និងទូតគតជន។ល។”
ទន្ទឹមគ្នានោះ Deny Black គឺជាអ្នកសម្របសម្រួលកម្មវិធីទាំងមូល លោកមានប្រសាសន៍ថា “ពិធីជួបជុំគ្រួសារឌីជេកម្ពុជាប្រចាំឆ្នាំនេះ មិនមែនជាកម្មវិធីរបស់បុគ្គលណាម្នាក់ឡើយ កម្មវិធីនេះគឺជាកម្មវិធីរបស់បងប្អូន Mc និង Dj គ្រប់រូប។ ហើយការជួបជុំប្រចាំឆ្នាំនេះ យើងចាប់ផ្តើមទាំងពីឆ្នាំ2015 ដែលមានគ្នាចូលរួមត្រឹមជាង 70នាក់ប៉ុណ្ណោះ ប៉ុន្តែឆ្នាំបន្ទាប់ៗរហូតដល់ឆ្នាំ 2019 យើងបានបងប្អូនចូលរួមពី200 ទៅ300នាក់ ជារៀងរាល់ឆ្នាំ។
ម្យ៉ាងទៀត ការជួបជុំប្រចាំឆ្នាំរបស់បងប្អូនរួមអាជីព គឺតែងតែប្រមូលថវិកាពីទឹកចិត្ត ចូលរួមជួយដល់ការងារសង្គម ហើយឆ្នាំនេះថវិកាដែលនៅសេសសល់ពីកម្មវិធី យើងនិងយកទៅជួយដល់មណ្ឌលកុមារកំព្រា គឺអង្គការកម្ពុជាអភិវឌ្ឍន៍នៃក្តីសង្ឃឹម ស្ថិតនៅភូមិបុសក្រឡាញ់ សង្កាត់ជ្រាវ ខេត្តសៀមរាប ដែលអង្គការកំពុងសាងសង់ផ្ទះឲ្យក្មេងៗកំព្រាក្នុងមណ្ឌលស្នាក់នៅរៀនសូត្រ។
Deny Black បន្តរថា DJ PARTY 2020 នេះ ក៏មានការគាំទ្រនិងឧបត្ថម្ភកម្មវិធីពីក្រុមហ៊ុន លក់និងជួសជុលប្រព័ន្ឋភ្លើង ប្រព័ន្ធសំលេង និងលក់ឧបករតន្រ្តីគ្រប់ប្រភេទ CT LIGHTING បុរីកីឡាចាស់ រាជធានីភ្នំពេញ, ព្រមទាំងក្លឹបកំសាន្ត ចរណៃក្លឹប ផ្សារស្គន់ និងហាងកាហ្វេ ម៉ាខាត់កាហ្វេ ផ្លូវ432 ទូលទំពូង, ព្រមទាំងមណ្ឌលកំសាន្ត Monorom2 និង Angkor Beach នៅក្រុងកំពង់សោម ហើយក្នុងនោះ ក៏មានការគាំទ្រពីដៃគូរសហការផ្សព្វផ្សាយពីស្ថាប័នវិទ្យុ ទូរទស្សន៍ កាសែត និងគេហទំព័រ សារព័ត៌មានជាច្រើនផងដែរ។
សង្ឃឹមថាឆ្នាំនេះ បងប្អូន Mc, Dj, Composor, គ្រប់ស្ថាប័នចូលរួមកាន់តែកុះករ និងសប្បាយរីករាយ។
ទំនាក់ទំនងកម្មវិធី
010 660 444 / 015 49 59 69