នៅព្រឹកថ្ងៃចន្ទ ៥កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោក ឈិតសុផល នាយករងរដ្ឋបាលសាលាខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ដោយបានសហការជាមួយលោក អុង ប៊ុនហុង អគ្គនាយករង នៃក្រសួងរ៉ែ និងថាមពល អង្គភាពប្រឆាំងអំពើពុករលួយ មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីរបស់ខេត្ត និងគណៈបញ្ជាការឯកភាពស្រុកកែវសីមា ព្រមទាំងមានអាជ្ញាធរមូលដ្ឋានឃុំចុងផ្លាស់បានបន្តសកម្មភាព ចុះបង្ក្រាបទប់ស្កាត់បទល្មើសរ៉ែមាសអនាធិបតេយ្យស្ថិតនៅតំបន់មេសំ ភូមិពូទុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។