អាជ្ញាធរស្រុកទឹកឈូដាំដើមក្ងោក១០០០ដើម ជាការរូមចំណែកលម្អសោភ័ណភាព អនាម័យបរិស្ថាននិងទាក់ទាញភ្ញៀវទេសចរ
ខេត្តកំពត÷ ដើម្បីបង្កើនសោភ័ណភាព រក្សាបរិស្ថានបានល្អ ជាការឆ្លើយតប ទប់ទល់ការកើនឡើងកម្តៅលើភពផែនដីនិងធ្វើឲ្យសក្តានុពលទេសចរណ៍គួរឲ្យទាក់ទាញនោះ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកទឹកឈូសហការជាមួយអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា(CWDCC)បានបើកយុទ្ធនាការដាំដើមក្ងោកអមសងខាងផ្លូវពីចំណុចសាលាស្រុកឆ្ពោះទៅកាន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡាឆ្លងកាត់ទឹកដីឃុំចំនួន៣។
ក្នុងឱកាសបើកកម្មវិធីដាំដើមក្ងោកនាពេលនោះ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានមានប្រសាសន៍ថា កន្លងមកក៏ដូចបច្ចុប្បន្ន រដ្ឋបាលស្រុកតែងយកចិត្តទុកដាក់ក្នុងការដាំដើមឈើដើម្បីលើកម្ពស់បរិស្ថាន ធ្វើឲ្យមានសោភ័ណភាព ទប់ទល់ការកើនឡើងកម្តៅដែលកំពុងប្រឈមជាសកលជាពិសេសធ្វើឲ្យសក្តានុពលទេសចរណ៍គួរឲ្យទាក់ទាញក្នុងស្រុកទឹកឈូ។ ដោយឡែក ការដាំកូនក្ងោកថ្ងៃនេះជាលើកទី២ ខណ:ឆ្នាំកន្លងទៅបានដាំនៅអមសងខាងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិទឹកឈូក្នុងទឹកដីឃុំម៉ាក់ប្រាងម្តងរួចទៅហើយ ហើយបច្ចុប្បន្នកំពុងបន្តជួសជុលសម្រាប់ដើមដែលបានងាប់ប្រមាណ៥ភាគរយនោះ។ ថ្ងៃនេះយើងមានកិច្ចសហការពីអង្គការ CWDCC ថ្ងៃម្តងទៀតដើម្បីបើកយុទ្ធនាការដាំកូនក្ងោកប្រមាណជាង១.០០០ដើមនៅអមសងខាងផ្លូវក្រាលកៅស៊ូបែកចេញពីផ្លូវជាតិលេខ៣៣ឆ្លងកាត់ឃុំត្រពាំងសង្កែ ឃុំត្រពាំងព្រីង និងឃុំកូនសត្វចាប់ពីក្បែរស្ពានក្បាលរមាសរហូតដល់តំបន់ទំនប់ប្រទាក់ក្រឡាក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
លោកអភិបាលស្រុកទឹកឈូបន្តថាក្នុងនាមរដ្ឋបាលស្រុក លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវ ពិសេសមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការថែទាំដើមក្ងោកទាំងនេះដើម្បីបានលូតលាស់ល្អ។ លោកថាអាជ្ញាធរបានកំណត់រួចហើយគឺមួយឆ្នាំ យ៉ាងហោចដាំកូនឈើឱ្យបាន២.០០០ដើមបំណងប្រែក្លាយទឹកដីស្រុកទឹកឈូពោរពេញដោយភាពបៃតង និងសោភ័ណភាពស្រស់បំព្រងជាការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ …(ដាក់សំឡេងអភិបាលស្រុក…)
ជាមួយនេះដែរ លោក ហ៊ន រិទ្ធី មន្ត្រីសម្របសម្រួលអង្គការ CWDCC បានបញ្ជាក់ថា ជារៀងរាល់ខែ ឆ្នាំ មន្ត្រីអង្គការ CWDCC បានចូលរួមជាមួយអ្នកពាក់ព័ន្ធក្នុងការដាំដើមឈើទាំងនៅលើគោក និងក្នុងទឹកដើម្បីជាទីស្នាក់អាស្រ័យរបស់មនុស្ស សត្វ ក៏ដូចជាមច្ឆជាតិ។ ព្រោះថាដើមឈើមានសារ:សំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ។ ដូចប្រជាពលរដ្ឋទូទៅដែរ អង្គការ CWDCC តែងចង់ឃើញភពផែនដីមានពណ៌បៃតងស្រស់បំព្រង។ ដូច្នេះហើយ ទើប ថ្ងៃនេះក្រុមរបស់លោកពិតជាសប្បាយរីករាយដែលបានចូលរួមដាំដើមក្ងោកជាមួយរដ្ឋបាលស្រុកទឹកឈូដើម្បីបង្កើនសោភ័ណភាពនៅតំបន់សក្តានុពលទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវជិតឆ្ងាយមកទស្សនាកម្សាន្តនៅស្រុកទឹកឈូ ក៏ដូចជាខេត្តកំពតកាន់តែច្រើនឡើង៕…ដាក់សំឡេងលោក ហ៊ន រិទ្ធី…)
- Accordions & Toggles
- Activate
- Activity
- Ads System
- Advertising
- Boxes & Alert
- Build with perfect images ratio
- Buttons
- Cart
- Checkout
- Columns
- Contact US
- Docs
- Documentation
- Dropcaps
- Footer ministry license
- Google Maps
- Groups
- Home Page
- Home page – animated
- Home page – Blog
- Home Page – Blog big
- Home Page – Blog with ajax
- Home Page – Both Sidebars
- Home Page – both sidebars in left
- Home page – full width
- Home page – Left Sidebar
- Home page – Multiple Layout
- Home page – Right Sidebar
- Horizontal Dividers
- Icon Box
- Icons
- Images Gallery
- Lightbox
- Lists
- Members
- My Account
- Note script for page shortcode
- Page Builder
- Portfolio – Four Columns Filter
- Portfolio – Four Columns Pagination
- Portfolio – One Column Filter
- Portfolio – One Column Pagination
- Portfolio – Three Columns Filter
- Portfolio – Three Columns Pagination
- Portfolio – Two Columns Filter
- Portfolio – Two Columns Pagination
- Portfolio With Filter And Pagination
- Portfolio Without Filter And Pagination
- Progress Bars
- Promotion Boxes
- Quotes
- Register
- Review System
- Sample Page
- Scrolling box test
- Shop
- Shop – Full width
- Tabs
- themeforest
- Timeline
- Two columns home
- Typography
- Video