ថ្លើមមានមុខងារសំខាន់ណាស់ក្នុងការសម្រួលកម្រិតគីមីក្នុងឈាមនិងលាងសម្អាតកាកសំណល់ជាតិពុលផ្សេងៗ។ រាល់ឈាមទាំងអស់ដែលហូរកាត់តាមក្រពះនិងពោះវៀនគឺត្រូវឆ្លងកាត់ថ្លើម។ ហេតុដូច្នេះវាជារឿងសំខាន់ ដែលលោកអ្នកត្រូវថែថ្លើមឱ្យមានសុខភាពល្អ។
អាហារខាងក្រោមនេះគឺជាអាហារល្អបំផុតសម្រាប់លាងថ្លើម ដែលណែនាំដោយក្រុមអ្នកជំនាញរបស់វេបសាយ CureJoy ៖
១. ខ្ទឹមស
២. ប្រូខូលី
៣. ក្រូចពោធិ៍សាត់
៤. ក្រូចឆ្មារ
៥. ប៉ោម
៦. អង្ករសម្រូប
៧. តែបៃតង
៨. ប្រេងអូលីវ៕