ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសថា យោងតាមលទ្ធផលរបស់ក្រសួងសុខាភិបាល គិតត្រឹមម៉ោង៦ ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីរាជការក្នុងវិស័យតុលាការ ពុំមាននរណាម្នាក់មានលទ្ធផលវិជ្ជមានកូវីដ-១៩ នោះទេ។
តាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីរាជការក្នុងវិស័យតុលាការ ដែលមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២៨ វិច្ឆិកា ដោយផ្ទាល់ ឬដោយប្រយោល បានធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕