ទារកមិនអាចញ៉ាំអាហារបានច្រើននោះទេ ដោយសារតែក្រពះវាតូច។ នេះជាមូលហេតុដែលអ្នកត្រូវជ្រើសរើសអាហារ ដែលមានសារធាតុចិញ្ចឹមត្រឹមត្រូវ បើទោះជាទារកបរិភោគតិចតួចក៏ដោយ យ៉ាងហោចណាស់ក៏ពួកវាមិនខ្វះសារធាតុចិញ្ចឹម និងវីតាមីនដែរ។ ខណៈដែលឪពុកម្ដាយខ្វល់ខ្វាយរឿងអាហារអ្វីដែលត្រូវទិញដើម្បីផ្ដល់សារធាតុចិញ្ចឹមដល់ទារកតូចៗ អាហារខាងក្រោមនេះអ្នកមិនគួរមើលរំលងឡើយ។
* ចេក ៖ ផ្លែឈើនេះ គឺសម្បូរទៅដោយកាបូអ៊ីដ្រាត ដែលមិនត្រឹមតែផ្ដល់ថាមពលដល់ទារក ប៉ុន្ដែវាក៏ជំរុញដល់ការរំលាយអាហាររបស់ទារកផងដែរ។ ទារកដែលកើតទើបបានប៉ុន្មានខែ អ្នកគួរតែកិនឱ្យម៉ដ្ឋដើម្បីឱ្យវាងាយស្រួលញ៉ាំ។
* ផ្កាខាត់ណាខៀវ ៖ ចំហុយផ្កាខាត់ណាខៀវសម្រាប់ទារករបស់អ្នក គឺដូចអ្នកផ្ដល់ឱ្យពួកវានូវអាស៊ីតហ្វូលីក ជាពិសេសជាតិសរសៃ។ នៅពេលអ្នកបញ្ចុកបន្លែនេះដល់ពួកវា គឺជួយរាងកាយរបស់ទារកដើម្បីទទួលសារធាតុចិញ្ចឹម ដែលអាចប្រឆាំងនឹងជំងឺមហារីក។
* ដំឡូងជ្វា ៖ ដំឡូងនេះផ្ទុកនូវសារធាតុប៉ូតាស្យូម ជាតិសរសៃហ្វាយបឺ និងវីតាមីន C ហើយក៏មានសារធាតុបេតាការ៉ូតេន ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ជាពិសេសប្រឆាំងកោសិកាមហារីកកុំឱ្យកកើតឡើង។
* ផ្លែប៊្លូបឺរី ៖ ផ្លែឈើនេះល្អសម្រាប់ភ្នែក ខួរក្បាល ជាពិសេសតម្រងនោមរបស់ទារក។
* ផ្លែបឺ ៖ វាគឺជាផ្លែឈើមួយ ដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ម៉ូណូសូហ្វាត ឬជាកូឡេស្ដេរ៉ុលល្អ។
* ផ្លែក្រូចខ្វិច ៖ វាមិនត្រឹមផ្ដល់នូវវីតាមីន C ប៉ុណ្ណោះទេ វាក៏ជំរុញប្រព័ន្ធភាពស៊ាំរបស់ទារកផងដែរ។
* ស៊ុត ៖ ស៊ុតផ្ទុកនូវសារធាតុដូចជាប្រូតេអ៊ីន វីតាមីន A, D, B12 និងវីតាមីន E រួមទាំងស័ង្កសីល្អក្នុងការអភិវឌ្ឍខួរក្បាលទារក៕