លោកអ្នកដែលកំពុងស្វែងរកវិធីសម្រកខ្លាញ់ក្បាលពោះដោយមិនបាច់ប្រឹង គឺមករកចំកន្លែងហើយ។ យោងតាមអ្នកជំនាញសុខភាពនៅលើគេហទំព័រសុខភាពដ៏ល្បីល្បាញ CureJoy បានឱ្យដឹងថា ការដុតខ្លាញ់ពីរាងកាយក៏អាចធ្វើបានតាមរយៈអាហារបានដែរ មិនមែនតែតាមរយៈការហាត់ប្រាណផ្តាច់មុខនោះទេ។
ហើយអាហារដែលពួកគេណែនាំគឺមាន ១០ មុខដូចខាងក្រោម ៖
១. យ៉ាអួ
២. អង្ករសម្រូប
៣. សណ្តែកសៀង
៤. ប្រេងដូង
៥. កាហ្វេ
៦. ទំពាំងបាយជូរ
៧. គ្រាប់ផ្លែឈើ
៨. ត្រីសាម៉ុង
៩. តែបៃតង
១០. ម្ទេសហិរ
រាល់របបអាហារទាំងបីពេលរបស់លោកអ្នក គួរមានអាហារណាមួយក្នុងចំណោម ១០ នេះជានិច្ច នោះវានឹងជួយដុតខ្លាញ់ និងការពារមិនឱ្យដុះក្បាលពោះធំខ្លាំងនោះឡើយ៕