ភ្នំពេញ ៖ ចាប់ពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ផ្លូវក្រោមដី អតីតរង្វង់មូលចោមចៅ តភ្ជាប់ចរាចរពី ផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ឋរុស្សុី ត្រូវបាន ប្រកាសដាក់អោយ ប្រើប្រាស់ ជាបណ្តោះអាសន្ន ។
សូមជម្រាបថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីបើកការដ្ឋាន សាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកម៉ិញនេះ សម្ដេចបាន ប្រកាសដាក់អោយ ប្រើប្រាស់ជាបណ្តោះអាសន្ន នូវផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅ ដែលមានប្រវែង ៤៨៨ ម៉ែត្រ អោយប្រជាពលរដ្ឋ ធ្វើដំណើរ ជាបណ្តោះអាសន្ន ចាប់ពេលនេះតទៅ តបតាមការស្នើសុំ ពីអភិបាលរាជធានីភ្នំពេញ ។
ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំអោយក្រុមហ៊ុនទូរស័ព្ទទាំងអស់ ទៅភ្ជាប់សេវាទូរស័ព្ទ នៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវា ពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ ៕