បាត់ដំបង ៖ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ដដែលនេះដែរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានបន្តដឹកនាំ ក្រុមការងារអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ជាច្រើន ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះធម្មជាតិ ដោយសារ ជំនន់ទឹកភ្លៀង ចំនួន០២ឃុំទៀត ។
ប្រជាពលរដ្ឋមក ពីឃុំតាមុឺន និងឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងចំនួន ៧៦៩គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ទឹកបរិសុទ្ធ១កេស, មី២កេស, ប្រេងខ្យង២ដប, ភួយ១ ,សារ៉ុង១, ថ្នាំដុសធ្មេញ ១ ,ប្រេងកូឡា១, សាប៊ូដុសខ្លួន១ដុំ, ថ្នាំពេទ្យ១កញ្ចប់ និងថវិកា៥មុឺនរៀល ៕