ពោធិ៍សាត់ ៖ ឯកឧត្តម ឌី វិជ្ជា តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមគ្នាជាមួយឯកឧត្តម ម៉ៅធនិន អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ បានចុះចែកអំណោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋចំនួន ៣០០០គ្រួសារនៅក្នុងសង្កាត់រលាប សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ អំណោយសង្រ្គោះ រួមមាន ៖ គ្រឿងឧបភោគ-បរិភោគនិង ថ្នាំពេទ្យមួយចំនួនទៀត ។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា បាននូវគ្រោះជំនន់ទឹកភ្លៀង បង្កឱ្យខេត្តមួយចំនួនបានរងគ្រោះ ជន់លិច និងបង្កឱ្យបាត់បង់ជីវិតមនុស្ស សរុបជាង១០នាក់ ។ ជាមួយគ្នានេះ ស្រុកមួយចំនួន នៃខេត្ដពោធិ៍សាត់ ក៏បានរងគ្រោះធ្ងន់ធ្ងរ បង្កជនលិចលំនៅដ្ឋាន ស្រែ ចំការ រួមនឹងផ្លូវថ្នល់ផងដែរ ។ អាជ្ញាធរ និងកងកម្លាំង បានខិតខំជួយសង្គ្រោះ បង្កា ទប់ស្កាត់ និងជម្លៀសពលរដ្ឋជាបន្តបន្ទាប់ ៕