ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឋលប៉ៃលិន រួមទាំងឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសជូនដំណឹង ដល់ពុកម៉ែបងប្អូនកូនក្មួយ ទូទាំងខេត្តប៉ៃលិនសូមទំនាក់ទំនង ផ្តល់ព័ត៌មាន បន្ទាន់ ដល់ក្រុមការងារ តាមរយៈលេខ ៖ 097 27 09 666 ដើម្បីចុះទៅជួយ និង ផ្តល់ស្បៀងអាហារដល់ទីទួលសុវត្តិភាព ដែលបងប្អូនជាប់នៅទីនោះ ដោយក្រុមការងារ មិនទាន់បានទៅដល់ រឺ មានការខ្វះចន្លោះ ។
យោងតាមផេកផ្លូវការរបសលោកជំទាវបានបង្ហាញថា « សូមគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ។
នាងខ្ញុំតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឋលប៉ៃលិន រួមទាំងឯកឧត្តម អុី ឈាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល សូមប្រកាសជូនដំណឹង ដល់ពុកម៉ែបងប្អូនកូនក្មួយ ទូទាំងខេត្តប៉ៃលិន ក៏ដូចជា ពុកម៉ែបងប្អូន នៅជាប់ព្រំប្រទល់ ប៉ៃលិន – បាត់ដំបងដែលស្ថិតនៅក្នុង តំបន់ឆ្ងាយដាច់ស្រយាល ដែលក្រុមការងារ ទាំងសងខាងខេត្ត មិនទាន់ រឺ មិនអាចធ្វើដំណើរ ទៅជួយសង្គ្រោះផ្តល់ស្បៀងអាហារអោយបានទាន់ពេលវេលានៅឡើយ ។
សូមពុកម៉ែបងប្អូន ទាំងអស់ទំនាក់ទំនងផ្តល់ ព័ត៌មាន បន្ទាន់ដល់ក្រុមការងារយើងខ្ញុំ តាមរយៈលេខ ៖ 097 27 09 666 ដើម្បីចុះទៅជួយ និង ផ្តល់ស្បៀងអាហារ ដល់ទីទួលសុវត្តិភាពដែល បងប្អូនជាប់នៅទីនោះ ដោយក្រុមការងារ យើងខ្ញុំ មិនទាន់បានទៅដល់ រឺមានការខ្វះចន្លោះ ។
សូមពុកម៉ែបងប្អូន មេត្តាខន្តីអភ័យទោស រាល់កំហុសឆ្គង យឺតយ៉ាវទាំងឡាយ ក្នុងការជួយសង្គ្រោះ ប្រការណាមួយ ពីសំណាក់ក្រុមការងារ យើងខ្ញុំទាំងអស់គ្នា នៅជិតពុកម៉ែបងប្អូន គ្រប់វិនាទី គណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ មិនមានទំលាប់រត់ចោល រឺទៅណាឆ្ងាយចោល ពុកម៉ែបងប្អូនទោះបីក្នុងស្ថានភាព លំបាកយ៉ាងណាក៏ដោយ » ៕