ភ្នំពេញៈលោកវរសនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹងថា កម្លាំងជំនាញសហការណ៍ជាមួយកម្លាំងមូលដ្ឋាន ល្បាតការពារក្នុងភូមិសាស្ត្រ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន។ការឃាត់ខ្លួននេះ ក្រោយក្រុមជនសង្ស័យទាំងនេះ ធ្វើសកម្មភាព គាស់ឃ្លាំងមួយកន្លែង កាលពីថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៩ វេលា ម៉ោង០១និង៣០ នាទីរំលងអធ្រាត្រត្រង់ចំណុចឃ្លាំងគ្មាន លេខ ផ្លូវ២១៧ ស្ថិនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៥នាក់ទី១-ឈ្មោះ តុង ឡៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២-ឈ្មោះ ព្រុំ វណ្ណរិទ្ធ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣-ឈ្មោះ បូ ភារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹង មាន ជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញទី៤-ឈ្មោះ មាស ស្នា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់ នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៥-ឈ្មោះ ផាន់ សុផា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអធិការបានបន្តថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០១និង៣០នាទីរំលងអធ្រាត្រ ជនសង្ស័យទាំង៥នាក់ខាងលើ បានជិះម៉ូតូ សណ្តោងរ៉ឺម៉កនិងម៉ូតូកង់បី មកធ្វើសកម្មភាពគាស់ទំលុះទំលាយឃ្លាំងគ្មានលេខ ផ្លូវ២១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយឃ្លាំងកើតហេតុនោះត្រូវបានគេបិទទ្វារចាក់សោរទុកចោល ពុំមនុស្សនៅដេកយាមទេ ។
ពេលជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងតែធ្វើសកម្មភាពលោតផ្លោះរបងចូលទៅក្នុងបរិវេណឃ្លាំង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចប្រើសោរចិញ្ចៀនគាស់បំបែកមេសោរចាក់ទ្វារឃ្លាំងចូលលួចយក ទ្រព្យ សម្បត្តិ ក៏មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដែលកំពុងជិះម៉ូតូល្បាតតាមផ្លូវ២១៧ មើលឃើញជនសង្ស័យទាំង០៥នាក់ខាងលើ កំពុងធ្វើសកម្មភាព ក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើបាន រួមនិងវត្ថុតាង។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងស្ថិតនៅក្រោមការសាកសួររបស់ជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីត្រៀមខ្លួនបញ្ជូនឡើងតុលាការចាត់ការតាមនិតិវិធីច្បាប់៕