កាលពីដើមខែតុលា Honda Dream ស៊េរីឆ្នាំ ២០២០ បានចេញជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា។
មិនខុសពីស៊េរីមុនៗ Honda Dream ឬអាសង់នេះ នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធ ៤ លេខ(លេខវិល) ដដែល។ ចំពោះតម្លៃវិញពេលចេញលក់ថ្ងៃដំបូងមានតម្លៃខ្ទង់ ២ ៧០០ដុល្លារ ខុសគ្នានៅតាមហាង។
ងាកមកបច្ចុប្បន្នវិញ Honda Dream ឬអាសង់ ស៊េរីឆ្នាំ ២០២០ ថ្មីលក់នៅតាមហាងមានតម្លៃខ្ទង់ ២ ២៥០ដុល្លារ និងមួយទឹកតម្លៃខ្ទង់ ២ ១០០ដុល្លារ (អាចខុសគ្នាពីហាងមួយទៅហាងមួយ និងមានតម្លៃលើនេះសម្រាប់ការបង់រំលស់)។
Honda Dream ស៊េរីឆ្នាំ ២០២០ នេះមានជម្រើសពណ៌ ៣ គឺដូចទៅនិងឆ្នាំមុនៗដែរ ក៏ប៉ុន្តែបានថែមពណ៌ស ថ្មីសន្លាង មួយទៀត៕
បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។