ភ្នំពេញ ៖ ជនសង្ស័យដែល បានរំលោភសម្លាប់ក្មេងស្រីម្នាក់ ក្នុងបន្ទប់ជួល កាលពីម្សិលមិញ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច ចន្ថា ភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី ។ ជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះ នៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុង បន្ទប់ចាប់ក្មេងស្រីនោះ ឆក់និងអារ.ក ទើបរំលោភ ។
សូមរំលឹកថា ក្មេងស្រីរងគ្រោះមានឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ ត្រូវបានឃាតក រំលោភរួចសម្លាប់ ទាំងអាក្រាតកាយ បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងរងគ្រោះមានបងប្អូនចំនួន៤នាក់ ហើយនាង គឺជាកូនទី៤ មានឪពុកឈ្មោះទ្រី អ៉ី អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានស្រុកកំណើត នៅក្នុងភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕