ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់រួមនិងថ្នាំ៣២កញ្ចប់ថង់តូច ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រៃវែង ធ្វើការបង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង១២ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ សីហា ២០២០ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲដឹងថាជនសង្ស័យទី១ឈ្មោះ គីម ចំណាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២-ឈ្មោះ វិបុល កក្កដា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ទីលំនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣-ឈ្មោះ គីម ផាណុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ថង់តូច .ជញ្ជីងអេឡិចត្រូវនិចពណ៌ខ្មៅចំនួន០១គ្រឿង សម្ភារៈវេចខ្ចប់និងប្រើប្រាស់ គ្រ.ញ មួយចំនួន។
សមត្ថកិច្ចបានបន្តឲដឹងថានៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ទោ សូរ វិសាល អធិការង នគរបាលខណ្ឌដង្កោ លោកវរសេនីយ៍ត្រី ម៉ាក់ គន្ធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង បានចុះបង្ក្រាបជាក់ស្តែង ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងបានរកឃើញវត្ថុតាងពាក់ព័ន្ធខាងលើ នៅក្នុងផ្ទះរបស់ជនសង្ស័យឈ្មោះ គីម ចំណាប់ ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕