នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ដឧត្ដរមានជ័យ បានដឹកនាំមន្ត្រីនៃមន្ទីរបរិស្ថាន ធ្វើការប្រលែងកូនខ្លាត្រី០១ក្បាល មានទម្ងន់ប្រមាណ០៣គីឡូក្រាម ឲ្យមានសេរីភាព នៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ ខ្លាត្រីមួយក្បាលនេះ ត្រូវបានលោកវរសេនីយ៍ត្រី នុន ថាវរិន្ទ មេបញ្ជាការរងកងការពារព្រំដែនលេខ៤០៣ យកមកប្រគល់ជូន បន្ទាប់ពីគាត់បានទទួលពីអ្នកភូមិ។