ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញ បានប្រារព្ធពិធីប្រគល់ និង ទទួលប័ណ្ណសមធម៌គ្រួសារក្រីក្រក្នុងមូលដ្ឋានខណ្ឌដូនពេញ ដំណាក់កាលទី១ ក្រោមអធិបតីភាព ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ និង ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌដូនពេញ ។
ក្នុងពិធីប្រគល់ និង ទទួលប័ណ្ណសមធម៌ ដល់ប្រជាពលរដ្ឋក្រីក្រក្នុងសង្កាត់ទាំង០៨ ដំណាក់កាលទី១នេះ ឯកឧត្តមប្រធាន និង ឯកឧត្តម អនុប្រធានទី១ បានឧបត្ថម្ភថវិកាជូនគ្រួសារដែលមានជីវភាពក្រីក្រ ទើបទទួលបានប័ណ្ណសមធម៌ ក្នុង ០១គ្រួសារថវិកាចំនួន ២០,០០០រៀល និងគ្រឿងឧបភោគបរិភោគ របស់ រដ្ឋបាលខណ្ឌដូនពេញ រួមមានៈ អង្ករចំនួន ២៥គីឡូក្រាម, មីជាតិចំនួន ០១កេស, សាប៊ូលាងដៃចំនួន ០៤ដុំតូច, ទឹកត្រី ០១យួរ, ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។