រដូវធ្លាក់ភ្លៀង ជារដូវដែលអាចបង្កអោយមានជំងឺច្រើនមុខ ដែលក្នុងនោះ សុទ្ធសឹងតែជាជំងឺដែលបង្កគ្រោះថ្នាក់ដល់ជីវិត ប្រសិបបើមិនមានវិធីបង្ការ ឬការព្យាបាលបានទាន់ពេលវេលានោះទេ។
ជំងឺដែលឧស្សាហ៌កើតមានក្នុងរដូវភ្លៀងធ្លាក់មានដូចជា ៖
- ជំងឺគ្រុនចាញ់ បង្កដោយមូសដែកគោលញីខាំ
- ជំងឺគ្រុនឈាម បង្កដោយមូលខ្លាញីខាំ
- ជំងឺរាគរូស បណ្តាលមកពីការបរិភោគអាហារមិនស្អាត
- ជំងឺអាសន្នរោគ ឆ្លងតាមរយៈអាហារ ឬទឹកដែលមានផ្ទុកមេរោគបាក់តេរី ឬគ្មានអនាម័យ
- ជំងឺផ្តាសាយ (ផ្តាសាយធំ) ជាប្រភេទជំងឺឆ្លងដែល កើតមានច្រើនលើមនុស្សគ្រប់គ្នា នៅក្នុងរដូវធ្លាក់ភ្លៀងតែម្តង។ យ៉ាងណាមិញ នៅមានជំងឺច្រើនទៀត ដែលនិងអាចកើតមាននៅក្នុងរដូវធ្លាក់ភ្លៀងនេះ ដែលជាហេតុធ្វើអោយបងប្អូនប្រជាពលរដ្ឋត្រូវតែបង្កើនការប្រុងប្រយ័ត្នអោយបានច្រើនជាងនេះ។
តើអ្វីគឺជាការពារចម្បង នៅក្នុងរដូវធ្លាក់ភ្លៀងបែបនេះ ៖
- ត្រូវមានអាវភ្លៀងជាប់ខ្លួនជានិច្ច និងពាក់នៅរៀងរាល់ពេលភ្លៀងធ្លាក់ មិនត្រូវធ្វេសប្រហែសឡើយ។
- ត្រូវពាក់សម្លៀកបំពាក់អោយបានជិតៗ គេងចងមុង (សំរាប់បងប្អូននៅតាមទីជនបទ)
- លុបបំបាត់ថ្លុកទឹក សំបកកង់ឡានដែលដក់ទឹក ដែលជាកត្តាបង្កអោយមានជំងឺ
- ត្រូវបង្កើនអនាម័យក្នុងការហូបចុក បរិភោគទឹកស្អាត (ចៀសវាងនៅកន្លែងដែលងងឹត)
- ចៀសវាងយកដៃមកប៉ះភ្នាសស្តើង រាល់ពេលអ្នកកណ្ដាស់ ឬក្អក ព្រោះជាប្រភពនៃការឆ្លងផ្តាសាយយ៉ាងរហ័សបំផុត។ ត្រូវទៅជួបគ្រូពេទ្យ ឬរកសេវ៉ាដែលមានការព្យាបាល ដើម្បីការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ៕