ភ្នំពេញ ៖ បុរសម្នាក់សង្ស័យ បែកកម្មដ្ឋានដោយសារ រៀនមន្តអាគមន៍ខុសក្បួន និងគួបផ្សំស្រវឹងស្រាជ្រុលផង បាន រវើរវាយ យកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯ កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុសខាងលើមានឈ្មោះ គា វណ្ណា អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីប្រពន្ធ របស់បុរសខាងលើ បានរៀបរាប់ឲ្យដឹងថា ប្ដីរបស់គាត់កន្លងមក គឺបាបរៀននូវវិជ្ជា មន្តអាគមអូមអាម ខាងផ្លូវងងឹត និងបូករួមទាំងហូបស្រា ជាប្រចាំរៀងរាល់ថ្ងៃផងដែរ ។ លុះថ្ងៃកើតហេតុ មិនដឹងថាគាត់យ៉ាងម៉េច បានជាប្តីគាត់ កម្រោលចូល យកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯង ស្ទើរតែដាច់ ប្រកាច់ពេញផ្លូវ ។ គាត់បានស្រែកឱ្យបងប្អូនប្រជាពលរដ្ឋចូលចាប់ តែមិនមាននរណាហ៊ានចូលនោះទេ រួមទាំងសមត្ថកិច្ច មូលដ្ឋានចុះមកដល់ផងដែរ ក៏នាំគ្នាចូលទៅចាប់ តែត្រូវប្ដីរបស់គាត់ ទាញកំបិតដេញកាប់ពលរដ្ឋនិងសមត្ថកិច្ច រត់ពេញផ្លូវថែមទៀត ។
ក្រោយមក សមត្ថកិច្ចក៏មានវិធីសាស្ត្រ ដើម្បីលួងលោម ហើយចាប់បុរសខាងលើបាន យកកាំប៉ិតប័ងតោចេញ រួចហៅរថយន្តសាមុយ ដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសភ្លាមៗតែម្តង ៕