ភ្នំពេញ : ស្ត្រីដែលមានផ្ទៃពោះ៣ខែបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីធ្លាក់ពីលើអាគារកម្ពស់៦ជាន់មកទើរសំយ៉ាបជាន់ទី៣ បង្កឱ្យមានការ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០ត្រង់ចំណុចអាគារទី៣ ជាន់ទី៦បុរីកីឡា ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ រឿត សុីថា ភេទ ស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅអាគាទី៣ ជាន់ទី៦ បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។មានស្រុកកំណើតនៅទីរួមខេត្តពោធិ៏សាត់ មានប្តីមានកូនតូចស្រី២នាក់ព្រមទាំងមានផ្ទៃពោះ៣ខែក្នុងពោះទៀតផង។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយផ្ទះដែលកើតហេតុខាងលើនិងមានការហូបចុកផឹកស៊ីជួបជុំគ្នាលុះដល់ម៉ោងកើតហេតុ ស្រាប់តែមានស្ត្រីរងគ្រោះខាងលើហ្នឹងបានធ្លាក់ពីលើអាគារជាន់ទី៦មកទើរនៅសំយ៉ាបជាន់ទី៣ហើយក៏បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងប្ដីរួមទាំងសាច់ញាតិបានបីចុះមកក្រោមដើម្បីរករថយន្តដឹកយកទៅសង្គ្រោះជីវិត បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗនោះក៏មានរថយន្តដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ តែកម្មអកុសលដោយសារតែរបួសធ្ងន់ពេកបាន ពាក់កណ្ដាលផ្លូវបានដាច់ខ្យល់ស្លាប់ហើយក៏បានដឹកត្រឡប់មកវត្តមង្គលវ័នដាក់ទុកដើម្បីរងចាំខាងជំនាញកោសល្យវិច្ច័យ មកពិនិត្យហើយក្រោយមកក៏បានពិនិត្យរួចរាល់ហើយក៏ បានដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯណាវត្តទឹកថ្លាតែចំពោះស្ត្រីធ្លាក់ពីលើអាគារនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាអ្វីនោះទេសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៅទៀត៕