ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈដើរឆ្លងផ្លូវ ពេលមេឃកំពុងភ្លៀងខ្លាំង ត្រូវរថយន្តបុក អូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ប្រមាណ១១និង១០នាទីយប់ ថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២០ ផ្លូវ២៨៩ ចំណុចមុខទីបញ្ជាការដ្ឋាន កងរាជអាវុតហ្ថលើផ្ទៃប្រទេស សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សពមិនត្រូវបាន ស្គាល់អត្តសញ្ញាណនៅឡើយទេ ភេទស្រី កម្ពស់ប្រហែល ១ម៉ែត្រ៥៥ សម្បុរស សក់ខ្មៅត្រឹមស្មារ អាយុប្រហាក់ប្រហែលជាង៣០ឆ្នាំ ស្លៀកពាក់ ខោអាវឈុត ពណ៌ដី រីឯរថយន្តបង្ក មិនមានអ្នកស្គាល់អត្តសញ្ញាណ នោះទេ បានបើករត់គេចបាត់។
តាមការសន្និដ្ឋាន ភាពជាក់ស្ដែង នៅចំណុចកើតហេតុ គឺស្រ្តីរងគ្រោះ បានដើរឆ្លងផ្លូវ ខណៈមេឃកំពុងភ្លៀងខ្លាំងនិងងងឹត ក៏ត្រូវរថយន្តធ្វើដំណើរ ពីត្បូងទៅជើង ក្នុងល្បឿនលឿន បុកពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យស្លាប់ រួចរថយន្តបង្ក បានបន្តដំណើរ បើករត់គេចបាត់តែម្ដង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមក ធ្វើកំណត់ហេតុតាមនីតិវិធី រីឯសព យកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវ រកសាច់ញ្ញាតិ យកទៅធ្វើតាមប្រពៃណី៕